• 2018-12-18 03:54:02
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​តេក្វាន់ដូ​ ITF​ ស្វាគមន៍​ជា​និច្ច​សិស្ស​គុន​មក​ពី​បណ្ដា​ក្លឹប​ផ្សេងៗ​ចង់​បាន​បទ​ពិសោធ​ថ្មី​

  • 2018-12-18 03:54:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ ស្វាគមន៍​ជា​និច្ច​សម្រាប់​សិស្ស​គុន​មក​ពី​ក្លឹប​ផ្សេងៗ​ ដែល​ចង់​មក​ហាត់​រៀន​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ ដែល​ជា​កន្លែង​ជម្រើស​ជាតិ​ ឬ​ចង់​ហាត់​ជា​មួយ​គ្រូ​ជើង​ចាស់​ ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម​ និង​បង្កើន​ភាព​កក់ក្ដៅ​ ជិតស្និទ្ធ​ជា​មួយ​គ្នា​បន្ថែម​ទៀត។​

ទិដ្ឋភាពថ្ងៃបិទជើងឯកថ្នាក់ជាតិ

ឯកឧត្ដម​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​សិស្ស​គុន​ទាំង​អស់​ មិន​ថា​អ្នក​កំពុង​ហាត់​រៀន​នៅ​ក្លឹប​ណា​ ឬ​ជា​មួយ​គ្រូ​រូប​ណា​នោះ​ទេ​ ប្រសិន​បើ​ចង់​ចូល​មក​ហាត់​ក្នុង​ស្តាត​ ចង់​រៀន​បន្ថែម​ជា​មួយ​គ្រូៗ​ជើង​ចាស់​ គឺ​ស្វាគមន៍​ជានិច្ច។​ កុំ​បារម្ភ​អ្វី​ទាំង​អស់​ បើ​មាន​ចិត្ត​ចង់​ពង្រឹង​សមត្ថភាព​បន្ថែម​ ចង់​បាន​បទ​ពិសោធ​ថ្មី​ៗ​អាច​មក​ហាត់បាន​ជា​មួយ​គ្រូ​ជម្រើស​ជាតិ​ គ្រូ​ល្បីៗ​របស់​សហព័ន្ធ។​

ជា​មួយ​គ្នា​នេះ​ដែរ​ ឯកឧត្ដម​លើក​ឡើង​ទៀត​ថា​ ចំពោះ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​នេះ​ មើល​ឃើញ​ថា​ល្អ​មែនទែន​ ទាំង​ការ​រៀបចំ​ការ​ប្រកួត​ ការ​ថ្លឹង​ទម្ងន់​ ការ​ចាប់គូ​គឺ​សុក្រឹត​ និង​តឹងតែង​ល្អ​ណាស់​ ហើយ​ជា​ពិសេស​មួយ​ទៀត​នោះ​ គឺ​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ចូលរួម​មាន​ការ​រីកចម្រើន​ ទាំង​វិញ្ញាសា​ប្រយុទ្ធ​ និង​សម្ដែង។​

កីឡាករប្រកួតផ្ដាច់ព្រ័ត្រ

រំលឹក​ដែរ​ថា​ សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ បាន​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​នេះ​ រយៈពេល​៣ថ្ងៃ​ គឺ​ទី១៤​-១៦​ ខែ​ធ្នូ​ ទើប​និង​បញ្ចប់​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​នៅ​ឯ​ក្នុង​វិមាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ៕​

ទិដ្ឋភាពថ្ងៃប្រកួតឯកថ្នាក់ជាតិ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់