• 2018-12-18 10:54:07
  • បាល់ទាត់

មាន​តែ​ក្លឹប​ក្រៅ​ទ្វីប​អឺរ៉ុប​ ៣ប៉ុណ្ណោះ​ដែល​ធ្លាប់​ឈ្នះ​ពាន FIFA Club World Cup

  • 2018-12-18 10:54:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី FIFA Club World Club ជា​កម្មវិធី​មួយ​ដែល​មាន​ការ​ចូល​រួម​ប្រកួត​ប្រជែង​ពី​ក្លឹប​ជើង​ឯក​ទ្វីប​ទាំង​អស់​លើ​ពិភពលោក (លើកលែង​ទ្វីប​អង់តាកទិច) និង​ ក្រុម​ជើង​ឯក​លីគ​កំពូល​នៃ​ប្រទេស​ម្ចាស់​ផ្ទះ។ ពាន​នេះ បង្កើត​ដំបូង​នៅ​ឆ្នាំ ២០០០ ហើយ​ផ្អាក​ដំណើរ​ការ​រហូត​ដល់​ឆ្នាំ ២០០៥ ដោយ​ការ​មិន​ចុះ​សម្រុង​រវាង​ FIFA និង​ ដៃ​គូ​ឧបត្ថម្ភ។ ខាង​ក្រោម​នេះ ជា​ក្លឹប​ក្រៅ​ទ្វីប​អឺរ៉ុប​ដែល​បាន​ឈ្នះ​ពាន​នេះ៖

១. ក្លឹប​ Corinthians (២០០០ និង​ ២០១២)

នៅ​ពេល​ពាន​នេះ បង្កើត​ឡើង​ដំបូង​មាន​ក្លឹប​ចំនួន​៨ ចូល​រួម​ដោយ​ក្នុង​នោះ​មាន​ក្លឹប​អឺរ៉ុប​ ២​ គឺ​ក្លឹប​ Manchester United (ជើង​ឯក​ UCL ឆ្នាំ ១៩៩៨/៩៩) និង​ ក្លឹប​ Real Madrid (ជើង​ឯក​ពាន​អន្តរទ្វីប ១៩៩៨)។ ក្លឹប​មក​ពី​ទ្វីប​អឺរ៉ុប​សុទ្ធ​តែ​រង​ការ​អាម៉ាស់​ទាំង​ ២ ដោយ​ក្លឹប​ Manchester United ធ្លាប់​ក្នុង​វគ្គ​ជម្រុះ​ពូល​ ឯ​ក្លឹប​ Real Madrid បាន​ចំណាត់​ថ្នាក់​លេខ​ ៤។ ពេល​នោះ​ក្លឹប​ជើង​ឯក​លីគ​ប្រេស៊ីល​ Corinthians គឺ​ជា​ជើង​ឯក​ពាន​ក្លឹប​ពិភពលោក​ ដោយ​បាន​យក​ឈ្នះ​ក្លឹប​ប្រេស៊ីល Vasco de Gama។

កន្លង​បាន​ ១២​ឆ្នាំ​ក្រោយ​មក ក្លឹប​មួយ​នេះ បាន​បំបាក់​ក្លឹប​អង់គ្លេស​ Chelsea ដោយ​លទ្ធផល​ ១ ទល់​នឹង​ ០។

២. ក្លឺប​ Sao Paulo (២០០៥)

នៅ​ឆ្នាំ ២០០៥​ ក្លឹប​ប្រេស៊ីល​ Sao Paulo (ក្លឹប​ថ្នាល​របស់​ Neymar) ដែល​ជា​ជើង​ឯក​ទ្វីប​អាមេរិក​ខាង​ត្បូង បាន​យក​ឈ្នះ​ក្លឹប​អង់គ្លេស​ Liverpool ក្នុង​លទ្ធផល​ ១ ទល់​នឹង​ ០។

៣. ក្លឹប​ Internacional (២០០៦)

ក្នុង​ឆ្នាំ ២០០៦ ក្លឹប​ប្រេស៊ីល​ដែល​ជា​ជើង​ឯក​ទ្វីប​អាមេរិក​ខាង​ត្បូង​ បាន​យក​ឈ្នះ​ក្លឹប​ Barcelona ក្នុង​លទ្ធផល​ ១ ទល់​នឹង​ ០ ដែល​ជា​គ្រាប់​បាល់​ចុង​ម៉ោង៕

ប្រភព៖ FIFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់