• 2018-12-16 07:30:52
  • វិភាគ

យប់​នេះ​! Liverpool ត្រូវការ​ឈ្នះ​ដើម្បី​ឡើង​ទៅ​កំពូល​វិញ ឯ​ Man Utd ចង់​ស្ដារ​មុខ​មាត់

  • 2018-12-16 07:30:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សង្គ្រាម​ពណ៌​ក្រហម​នឹង​ចាប់​ផ្ដើម​នៅ​រាត្រី​នេះ​ម៉ោង​១១:០០​នាទី​ រវាង​ក្រុម​ម្ចាស់​ផ្ទះ Liverpool រង​ចាំ​ទទួល​​ក្រុម​បិសាច​ក្រហម Manchester Unite សប្ដាហ៍​ទី​​១៧ ពាន Premier League។ ប្រកួត​នេះ Liverpool ពិត​ជា​ចង់​ឈ្នះ​ដើម្បី​បាន​​ឡើង​ទៅ​កំពូល​តារាង​វិញ ឯ Man Utd ត្រូវ​ស្ដារ​មុខមាត់​វិញ ក្រោយ​ចាញ់​នៅ UCL កាល​ពី​ដើម​សប្ដាហ៍។

ព័ត៌មាន​ក្រុម​ទាំង​ពីរ

  • ខ្សែ​ការពារ​របស់ Liverpool កីឡាករ Joel Matip ត្រូវ​សម្រាក​៦​សប្ដាហ៍ ក្រោយ​បាក់​ឆ្អឹង​ដង​កាំបិត ពេល​លេង​ទល់​នឹង Napoli
  • ខ្សែ​ការពារ​របស់​ហង្ស​ក្រហម​មួយ​រូប​ទៀត Trent Alexander-Arnold កំពុង​​មាន​បញ្ហា​ប្រអប់​ជើង
  • Man Utd ជួប​វិបត្តិ​ខ្សែ​ការពារ Marcos Rojo, Chris Smalling, Matteo Darmian, Luke Shaw, Diogo Dalot និង Victor Lindelof សុទ្ធ​តែ​ស្ថិត​បញ្ហា​របួស​មិន​ទាន់​ធានា​អាច​លេង​បាន
  • Anthony Martial និង Scott McTominay ស្ថិត​ក្នុង​ភាព​មន្ទិល ឯ Sanchez មិន​អាច​លេង​បាន​

ប្រវត្តិ​ជួបគ្នា

  • នេះ​គឺ​ជា​ការ​ជួប​គ្នា​លើក​ទី​២០១​​​ ក្នុង​នោះ Liverpool ឈ្នះ​៦៥ដង ចាញ់​៨០​ដង និង​ស្មើ​គ្នា​៥៥​ដង
  • Liverpool មិន​ដែល​ឈ្នះ​សោះ​​នៅ​៨​ប្រកួត​ចុងក្រោយ​នៅ Premier League ទល់​នឹង United (ស្មើ​៣ ចាញ់​៥)

១១​នាក់​របស់ Liverpool

១១​នាក់​របស់ Man Utd

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់