• 2018-12-15 08:11:20
  • កីឡា​ផ្សេង​ៗ

តេក្វាន់ដូ​ ITF​ បំពាក់​មេដាយ​លើ​៥វិញ្ញាសា​សិន​ មុន​បញ្ចប់​ការ​ប្រកួត​ផ្លូវ​ការ​ស្អែក​នេះ​​បន្តទៀត​

  • 2018-12-15 08:11:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ បាន​ធ្វើ​ពិធី​ចែក​មេដាយ​ និង​ប្រាក់​រង្វាន់​ជូន​ម្ចាស់​ជយលាភី​លើ​៥វិញ្ញាសា​សិន​ នៃ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ ទៅ​តាម​ប្រភេទ​ទម្ងន់​រៀង​ៗ​ខ្លួន​នា​ព្រឹក​មិញ​នេះ​ ក្រោម​អធិបតីភាព​ ឯកឧត្ដម​ កែវ​ រ៉េមី​ នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។​ នៅ​ថ្ងៃ​ស្អែក​សហព័ន្ធ​ នឹង​ប្រកួត​បង្ហើយ​ ២វិញ្ញាសា​ទៀត​ ហើយ​ធ្វើ​ពិធី​បិទ​បញ្ចប់​ជា​ផ្លូវ​ការ​តែ​ម្ដង៕​

សិស្សគុន ITF

ខាង​ក្រោម​នេះ​ជា​លទ្ធផល​ម្ចាស់​មេដាយ​លើ​វិញ្ញាសា​ទាំង​៥៖​

១​ វិញ្ញាសា​មេគុន​ខ្សែក្រវាត់​ក្រោម​ខ្មៅ ឯកត្តជន បុរស​

លេខ១​ កូយ មុទិតា​ មាស​

លេខ២​ នុត ចន្ទ័សុធាវុទ្ធ ប្រាក់​

លេខ៣​ ជា​ ប៊ុនម៉េង សំរឹទ្ធ​

២ វិញ្ញាសា​មេគុន​ខ្សែក្រវាត់​ក្រោម​ខ្មៅ ឯកត្តជន នារី

លេខ១​ ឌួង ពេជ្រមុន្នីរ័ត្ន មេដាយ​មាស

លេខ២​ សុជាតិ មរកត មេដាយ​ប្រាក់​

លេខ៣​ ហ៊ិ គីមយូ មេដាយ​សំរឹទ្ធ​

៣​ វិញ្ញាសា​ មេគុន​ខ្សែក្រវាត់១ដាន់ ឯកត្តជន នារី​ លេខ១​ នុត ដានីតា​ មេដាយ​មាស

លេខ២​ សុជាតិ រ៉ូសាណា មេដាយ​ប្រាក់

លេខ៣​ អ៊ុង នីនិច មេដាយ​សំរឹទ្ធ

៤​ វិញ្ញាសា បច្ចេកទេស​ពិសេស ឯកត្តជន បុរស

លេខ១​ សេង ម៉េងហៀង មេដាយ​មាស

លេខ២​ យិន យូរី មេដាយ​ ប្រាក់

លេខ៣​ ថៃ យុទ្ធទី មេដាយ​សំរឹទ្ធ

៥​ វិញ្ញាសា​ បច្ចេកទេស​ពិសេស​ឯកត្តជន នារី

លេខ១​ ម៉េត​ ស្រីឡែត​ មេដាយ​មាស

លេខ២​ ហុក​ គិមឡាង មេដាយ​ប្រាក់​

លេខ៣​ សួង​ ស្រីពេជ្រ មេដាយ​សំរឹទ្ធ

ទិដ្ឋភាពបំពាក់មេដាយ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់