• 2018-12-14 02:23:35
  • កីឡា​ផ្សេង​ៗ

នេះ​ក្រុម​ខ្លាំង​ទាំង​១២​ឡើង​ជុំផ្តាច់ព្រ័ត្រជើងឯក E-Sports 2018

  • 2018-12-14 02:23:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ប្រកួត​ជម្រុះ​តាម​តំបន់​តាំង​ពី​​ថ្ងៃ​ទី​៣​ ខែ​វិច្ឆិកា​កន្លង​មក​ ពេល​នេះ​រក​ឃើញ​ក្រុម​ខ្លាំង​ៗ​ចំនួន​១២​ហើយ​​​ដែល​ទទួល​បាន​​កៅអី​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ​នា​ខែ​មករា ឆ្នាំ​២០១៩​ខាង​មុខ​នេះ។

ខាង​ក្រោម​ជា​ក្រុម​ទាំង​១២​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​

តំបន់​ទី​១៖ ក្រុម Aggressive Fight ​លេខ​១ និង​ក្រុម​ King Attack ​លេខ​២ តំបន់​ទី​២៖ ក្រុម Team Klac Ey លេខ​១ និង​ក្រុម Five Shooter លេខ​២ តំបន់​ទី​៣៖ ក្រុម​ Michael លេខ​១ និង​ក្រុម​ OtJesKlach លេខ​២ តំបន់​ទី​៤៖ ក្រុម​ Never Care លេខ១​ និង​ក្រុម​​ EnemyShhooterZ លេខ​២ តំបន់​ទី​៥៖ ក្រុម You Will Know ​លេខ​១, ក្រុម​ Five Military លេខ​២, ក្រុម​ Revenge of Emperor លេខ​៣ និង​ក្រុម​Successful លេខ​៤​។

សម្រាប់​​ជយលាភី​​តំបន់​ទាំង​៥​ខាង​លើ​នេះ​ ក្រុម​​លេខ​១​ទទួល​​បាន​​ប្រាក់​រង្វាន់​ ១ ០០០​ដុល្លារ​ និង​២០ ០០០​ sabay gold ខណៈ​ក្រុម​លេខ​២​ទទួល​បាន​ប្រាក់​រង្វាន់​៥០០​​ដុល្លារ​ និង​ ២០ ០០០​ sabay gold។

ក្រុម​ទាំង​១២​នេះ​ត្រូវ​ប្រកួត​​ជុំ​ផ្តាច់​ប្រ័ត្រ​នា​ថ្ងៃ​ទី​១២​ ខែ​មករា ឆ្នាំ​២០១៩​នៅ​ផ្សារ​ទំនើប​​អ៊ីអ៊ន​សែន​សុខ​​ដើម្បី​​ប្រជែង​យក​ជើង​ឯក​ទូទាំង​ប្រទេស​ដែល​មាន​ប្រាក់​រង្វាន់​​២ ០០០​ដុល្លារ និង​ ៤០ ០០០​ sabay gold សម្រាប់​លេខ​១​ ខណៈ​​ជើង​ឯក​រង​ទទួល​បាន​ ១ ០០០​ដុល្លារ​ និង​៤០ ០០០​ sabay gold ហើយ​លេខ​៣​ទទួល​បាន ៤០ ០០០​ sabay gold។

អ្វី​ដែល​កាន់​តែ​អស្ចារ្យ​ទៀត​នោះ​ ក្រុម​​ជើង​ឯក​ទូទាំង​ប្រទេស​នឹង​​តំណាង​ឲ្យ​កម្ពុជា​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC 2019 ​នា​ថ្ងៃ​ទី​១៣​ ខែ​មករា ឆ្នាំ​២០១៩​នៅ​ផ្សារ​ទំនើប​​អ៊ីអន​សែន​សុខ​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​​ផ្ទះ​រៀប​ចំ​ការ​ប្រកួត៕

ក្រុមAggressive Fight
ក្រុមKing Attack
ក្រុម Team Klac Ey
ក្រុម Five Shooter
ក្រុម​ Michael
ក្រុម EnemyShhooterZ
ក្រុម You Will Know ​លេខ​១
ក្រុម​ Five Military

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់