• 2018-12-13 03:13:39
  • បាល់ទាត់

ស្វាយ​រៀង ​ចែក​ផ្លូវ​ជាមួយ​អតីត​យុវជន​ Southampton និង​ Stoke City ​ហើយ

  • 2018-12-13 03:13:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ប្រកាស​របស់​ក្លឹប​ស្វាយ​រៀង ​គឺ​ពួកគេ​បាន​ចែក​ផ្លូវ​ជាមួយ​អតីត​យុវជន​ Southampton និង​ Stoke City ​ឈ្មោះ​ថា Harvey Read ​ហើយ ​ក្រោម​ហេតុផល​ផ្ទាល់​ខ្លួន។

កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ ​ក្លឹប​ស្វាយ​រៀង​បាន​ប្រកាស​ចុះ​កុងត្រា​ជាមួយHarvey Read ​ដែល​លេង​តំណែង​ខ្សែ​ការពារ​កណ្ដាល​ជា​ផ្លូវការ។ ខណៈ​ដែល​កីឡាករ​វ័យ​ក្មេង​រូប​នេះ ​មាន​ប្រវត្តិ​ល្អ​នៅ​អង់គ្លេស ​ដោយ​ធ្លាប់​ហាត់​នៅ​ក្លឹប Southampton និង​ Stoke City។

ដោយ​ឡែក​នៅ​​យប់មិញ​នេះ ​មាន​ដំណឹង​មិន​ល្អ​សម្រាប់​អ្នក​គាំទ្រ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​ដោយ​ក្លឹប​បាន​បញ្ជាក់​ចែក​ផ្លូវ​គ្នា​ជាមួយ​កីឡាករ​ខាង​លើ​ទៅ​ហើយ ​ដោយ​សារ​តែ​ហេតុផល​ផ្ទាល់​ខ្លួន​មួយ​ចំនួន។ ទន្ទឹម​គ្នា​នឹង​ចែក​ផ្លូវ​ជាមួយ Harvey ​នេះ​ដែរ ក្លឹប​ក៏​បាន​ប្រកាស​ចុះ​កុងត្រា​យកJonathan Campbell ​ដែល​ជា​អតីត​ខ្សែ​ការពារ​លេង​នៅ​ក្លឹប​ភ្នំពេញ​ក្រោន​ផង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់