• 2018-12-13 01:06:05
  • ប្រវត្តិ​​

ព័ត៌មាន​ច្បាស់​ៗ​ពី​វគ្គ​១៦​ក្រុម UCL ប្រព្រឹត្តិ​ទៅ​ដូចម្ដេច​

  • 2018-12-13 01:06:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

ការ​ប្រកួត​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​បាន​ចប់​ជា​ស្ថាពរ​ត្រឹម​យប់​មិញ​នេះ​ ក្នុង​នោះ​ក្រុម​១៦​ត្រូវ​ឡើង​ទៅ​ប្រជែង​វគ្គ​បន្ត។​

វគ្គ​ក្នុង​ពូល​ពី A ដល់​ H បាន​ប្រកួត​គ្នា​យ៉ាង​ក្ដៅ​គគុក​ចាប់​តាំង​ពី​ខែ​សីហា​មក​ ហើយ​ទី​បំផុត​ក្រុម​ដែល​កក់​កៅអី​ទៅ​វគ្គ​១៦​ក្រុម​មាន​ដូច​ជា Ajax, Dortmund, Manchester City, Real Madrid, Atletico, Juventus, Manchester United, Roma, Barcelona, Liverpool, PSG, Schalke, Bayern, Lyon, Porto និង Spurs។

ការ​ចាប់​ឆ្នោត​រើស​គូ​វគ្គ​១៦​ក្រុម​នឹង​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ ទី​១៧ ខែ​ធ្នូ​ នៅ​ទីក្រុង​ Nyon ប្រទេស​ស្វីស ប៉ុន្តែ​មុន​ការ​ចាប់​ឆ្នោត​មក​ដល់​ Sabay សូម​បង្ហាញ​រឿង​មួយ​ចំនួន​ឲ្យ​ប្រិយមិត្ត​ដឹង​កាន់​តែ​ច្បាស់៖

  • ក្រុម​ទាំង​១៦​ នឹង​បែងចែក​ទៅ​ជា​២​ គឺ​ក្រុម​លេខ​១​ និង​លេខ​២ ដោយ​ផ្អែក​លើ​ចំណាត់ថ្នាក់​ក្នុង​ពូល។​

  • ក្រុមលេខ១ក្នុងពូល នឹងត្រូវប៉ះក្រុមលេខ២មកពីពូលផ្សេង។

  • ក្រុម​ដែល​ជួប​គ្នា​ក្នុង​ពូល​នឹង​មិន​ជួប​គ្នា​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ​ទៀត​ទេ។

  • ក្រុម​មក​ពី​លីគ​តែ​មួយ​ក៏​មិន​ជួប​គ្នា​នៅ​វគ្គ​នេះ​ដែរ ឧទាហរណ៍​ Real Madrid មិន​អាច​ជួប​ Barcelona។

  • នៅ​វគ្គ​១៦​ក្រុម​នេះ ក្រុម​លេខ​១​ នឹង​ធ្វើ​ការ​ប្រកួត​ជើង​ទី​មួយ​នៅ​ក្រៅ​ទឹកដី​ នៅ​ថ្ងៃ​ទី​១២/១៣ ខែ​កុម្ភៈ​ ឬ​ថ្ងៃ​ទី ១៩/២០ ខែ​កុម្ភៈ ហើយ​ជើង​ទី​ពីរ​ក្នុង​ទឹកដី​នៅ​ថ្ងៃ​ទៅ​ ៥/៦ ខែ​មិនា ឬ​ ១២/១៣ ខែ​មិនា ឆ្នាំ​២០១៩៕

ប្រភព៖ UEFA ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់