• 2018-12-12 13:28:16
  • បាល់ទាត់

Pep អះអាង​ថា​ ខ្លួន​មាន​កីឡាករ​ឈុត​ធំ​តែ​ ១៥​នាក់​ទេ​ដែល​អាច​លេង​ក្នុង​ UCL

  • 2018-12-12 13:28:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាត់ការ​ក្លឹប​ Manchester City លោក Pep Guardiola បាន​អះអាង​ថា​ លោក​មាន​កីឡាករ​ឈុត​ធំ​តែ​ ១៥​នាក់​ប៉ុណ្ណោះ​សម្រាប់​លេង​ប៉ះ​ក្រុម​អាល្លឺម៉ង់ Hoffenheim ក្នុង​ក្របខ័ណ្ឌ​ UEFA Champions League នៅ​យប់​ថ្ងៃ​ពុធ។

លោក​បាន​និយាយ​ថា​៖ " ពួក​យើង​មាន​តែ​កីឡាករ​ ១៥​នាក់​ទេ​ដែល​ត្រូវ​អាច​លេង​បាន​ ដូច្នេះ​មាន​តែ​ប្ដូរ​វេន​គ្នា​ទេ​។ ខ្ញុំ​អត់​អាច​ធ្វើ​អ្វី​បាន​ច្រើន​ជាង​ហ្នឹង​ទេ​ " ។

Guardiola បាន​បន្ត​ថា​៖ " យើង​ក្នុង​ប្រកួត​ដ៏​លំបាក​មួយ។ យើង​បាន​ឆ្លង​ទៅ​វគ្គ​ ១៦​ក្រុម​ តែ​យើង​ចង់​ឈ្នះ​គ្រប់​ប្រកួត​ ដោយ​សារ​តែ​ គ្រប់​ប្រកួត​ត្រូវ​តែ​ខំ​ប្រឹង​ដើម្បី​ឈ្នះ និង​ ដើម្បី​បាន​ឈរ​លេខ​ ១។ យ៉ាង​ណា​ក៏​ដោយ ក្នុង​វគ្គ​ ១៦​ក្រុម​ដឹង​តែ​លំបាក​ហើយ​ " ។

កីឡាករ​សំខាន់​ៗ​មួយ​ចំនួន​របស់​ក្លឹប​ Manchester City ដូច​ជា​ ខ្សែ​ប្រយុទ្ធ​ Sergio Aguero, ខ្សែ​បម្រើ​ ប្រយុទ្ធKevin Debruyne, ខ្សែ​ការពារ​ស្លាប​ឆ្វេង​ Benjamin Mendy, ខ្សែ​បម្រើ​ការពារ​ Fernandinho និង​ ខ្សែ​បម្រើ​ប្រយុទ្ធ​ David Silva សុទ្ធ​តែ​បាន​រង​របួស​ និង​ ខកខាន​ជួយ​ក្លឹប​ក្នុង​ប្រកួត​ចុង​ក្រោយ​ Champions Leauge ៕

ប្រភព៖ 90min ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់