• 2018-12-12 13:04:57
  • បាល់ទាត់

នេះ​លទ្ធផល​ពានបាល់ទាត់​​ខេត្ត​ក្រចេះសប្តាហ៍ទី១

  • 2018-12-12 13:04:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់​ទាត់​មិត្តភាព​ប្រចាំ​ខេត្ត​ក្រចេះ​​ដើម្បី​អបអរសាទរ​ឆ្នាំ​ថ្មី​ និង​៧​មករា​ បាន​បញ្ចប់​​សប្តាហ៍​ទី​១​ហើយ​ បន្ទាប់​ពី​ដំណើរ​ការ​ប្រកួត​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។

កីឡាករ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ គឹម​ សេង​ ដែល​មាន​អាយុ​ ៥៤​ឆ្នាំ​ទៅ​ហើយ​បាន​ដឹក​នាំ​ក្រុម​យុវជន​បរិស្ថាន​យក​ឈ្នះ​លើ​ក្រុម​សាកល​វិទ្យាល័យ​ UME​ ក្នុង​លទ្ធផល​១​ទល់​០។​ អតីត​ជម្រើស​ជាតិ​ពី​ខេត្ត​កំពង់​ចាម​ក្នុង​ទសវត្ស​៩០​ រូប​នេះ​ បាន​អូស​បាល់​ដាច់​ខ្សែ​ការពារ​ដល់​ទៅ​២នាក់​ និង​ស៊ុត​បញ្ចូល​​ទី​បាន​រក​គ្រាប់​ជ័យជំនះ​ជូន​ក្រុម​ ដើម្បី​ឈរ​ លេខ​មួយ​បណ្តោះ​អាសន្ន​ក្នុង​ពូល B​សប្តាហ៍​ទី​១។

ក្នុង​ពូល​A ​ជា​ពូល​មរណៈ​ ក្រុម​បាល់ទាត់​រការ​កណ្តាល​ស្រីមុំ​បាន​យក​ឈ្នះ​ជើង​ឯក​ឆ្នាំ​ចាស់​ព្រាប​ស​ ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល។​ គ្រាន់​តែ​ចាប់​ផ្តើម​លេង​ភា្លម​ក្រុម​ទាំង​ពីរ​វាយ​លុក​គ្នា​ទៅ​វិញ​ទៅ​មក​ តែ​មិន​​អាច​ធ្វើ​អី្វ​គ្នា​បាន​ឡើយ។ ចូល​ដល់​​វគ្គ​ទី​២​ទើប​ ជើង​ឯក​រង​បាន​​បំបែក​ពងមាន់​១​គ្រាប់​ភ្លាម​ៗ​ និង​បន្ត​រក​បាន​គ្រាប់​ទី​២​ នាំ​មុខ​ជើង​ឯក​ចាស់។

ទោះ​ជា​ត្រូវ​ដៃ​គូ​នាំ​មុខ​២​គ្រាប់​ ក៏​ក្រុម​ព្រាប​ស​បាន​រក​បាន​មួយ​គ្រាប់​វិញ ប៉ុន្តែ​យឺត​ពេល​ទៅ​ហើយ។ ៩០​នាទី​ត្រូវ​បាន​បញ្ចប់​ដោយ​​ក្រុម​ព្រាប​ស​ចាញ់​រការ​កណ្តាល​ស្រីមុំ ២-១។ ដោយ​ឡែក​ មួយ​គូ​ទៀត​ក្នុង​ពូល​ A​ នេះ​ដែរ​ ក្រុម​លេខ​៣​ឆ្នាំ​ចាស់​ សេះ​ស​សន្តិភាព​ថ្ម​គ្រែ​បាន​យក​ឈ្នះ​ក្រុម​កាប៉ូ​ក្នុង​លទ្ធផល​ ៣-១។

ពូល​ A

  • ​រការ​កណ្តាល​ស្រីមុំ ២-១ ក្រុម​ព្រាប​ស
  • សេះ​ស​សន្តិភាព​ថ្ម​គ្រែ ៣-១ ក្រុម​កាប៉ូ​

ពូល B

  • ​យុវជន​បរិស្ថាន​ ១-០ ក្រុម​សាកល​វិទ្យាល័យ​ UME​

ពូល​ C

  • ត្រី​រាជ​សំបូរ​ 0-0​ ខ្មែរ​ឥស្លាម​ស្រលាញ់​សន្តិភាព​

ពូល​ D​

  • អគ្គិសនី​ក្រចេះ​ ២-១​ យុវជន​ស្រុក​ស្នួល​
  • Friendly​ FT​ ៣-១​ សាលា​អរុណរះ​  

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់