• 2018-12-12 12:22:03
  • បាល់ទាត់

កីឡដ្ឋាន​របស់​ក្លឹប​ទាំង​ ១០​ ដែល​ផ្ទុក​អ្នក​ទស្សនា​បាន​ច្រើន​ជាង​គេ​នៅអង់គ្លេស

  • 2018-12-12 12:22:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​អង់គ្លេស​ ជា​ប្រទេស​មួយ​ដែល​ផ្ដល់​កំណើត​ឲ្យ​បាល់ទាត់​សម័យ​ទំនើប​។ ក្នុង​ប្រទេស​នេះ មាន​កីឡដ្ឋាន​ជា​ច្រើន​ ដែល​មូលដ្ឋាន​របស់​ក្លឹប​អាជីព​ និង​ មិន​អាជីព​ទាំង​ឡាយ។ ចំណែក​ឯ​ខាង​ក្រោម​នេះ​វិញ ជា​កីឡដ្ឋាន​ទាំង​ ១០ដែល​មាន​ផ្ទុក​ទស្សនិកជន​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រទេស​នេះ៖

១០. កីឡដ្ឋាន Stamford Bridge៖ កីឡដ្ឋាន​នេះ​ជា​ទឹកដី​របស់​ក្លឹប​លីគ​កំពូល​អង់គ្លេស​ Chelsea ហើយ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន ៤០,៨៥៣។

៩. កីឡដ្ឋាន Villa Park៖ កីឡដ្ឋាន​នេះ​ជា​ទឹកដី​របស់​ក្លឹប​លីគ​ទី ២​ Aston Villa ហើយ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន​ ៤២,៧៨៥។

៨. កីឡដ្ឋាន​នៃ​ពន្លឺ (Stadium of Light)៖ កីឡដ្ឋាន​នេះ​ជា​ទឹកដី​របស់​ក្លឹប​លីគ​ទី ២​ Sunderland ហើយ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន​ ៤៩,០០០។

៧. កីឡដ្ឋានSt Jame's Park៖ កីឡដ្ឋាន​នេះ​ជា​ទឹកដី​របស់​ក្លឹប​លីគ​កំពូល​អង់គ្លេស​ Newcastle Unitedហើយ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន ៥២,៣០៥។

៦. កីឡដ្ឋាន Anfield៖ កីឡដ្ឋាន​នេះ​ជា​ទឹកដី​របស់​ក្លឹប​លីគ​កំពូល​អង់គ្លេស​ Liverpool ហើយ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន ៥៣,៣៩៤។

៥. កីឡដ្ឋាន Etihad៖ កីឡដ្ឋាន​នេះ​ជា​ទឹកដី​របស់​ក្លឹប​លីគ​កំពូល​អង់គ្លេស​ Manchester City ហើយ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន ៥៥,០១៧។

៤. កីឡដ្ឋាន London៖ កីឡដ្ឋាន​នេះ​ជា​ទឹកដី​របស់​ក្លឹប​លីគ​កំពូល​អង់គ្លេស​ West Ham ហើយ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន ៦០,០០០។

៣. កីឡដ្ឋាន Emirates៖ កីឡដ្ឋាន​នេះ​ជា​ទឹកដី​របស់​ក្លឹប​លីគ​កំពូល​អង់គ្លេស​ Arsenal ហើយ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន ៦០,២៦០។

២. កីឡដ្ឋាន​ Tottenham Hotspur៖ កីឡដ្ឋាន​នេះ​ជា​ទឹកដី​របស់​ក្លឹប​លីគ​កំពូល​អង់គ្លេស​ Tottenham Hotspur ហើយ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន ៦២,០៦២។ កីឡដ្ឋាន​នេះ មិន​ទាន់​ចប់​ដំណើរ​ការ​សាង​សង់​ទេ។

១. កីឡដ្ឋាន Old Trafford៖ កីឡដ្ឋាន​នេះ​ជា​ទឹកដី​របស់​ក្លឹប​លីគ​កំពូល​អង់គ្លេស​ Manchester United ហើយ​អាច​ផ្ទុក​អ្នក​ទស្សនាបាន​ចំនួន ៧៤,៨៧៩៕

ប្រភព៖ 90min ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់