• 2018-12-10 06:30:00
  • កីឡា​ផ្សេង​ៗ

សំបូរ ណាន សង្ឃឹម​យ៉ាង​មុតមាំ​អាច​ការពារ​មេដាយ​មាស​ពិភព​លោក​​ឆ្នាំ​នេះ

  • 2018-12-10 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម្ចាស់​មេដាយ​មាស​ពិភព​លោក​កាយ​វប្បកម្ម​​ឆ្នាំ​២០១៧ សំបូរ ណាន ​មាន​សង្ឃឹម​យ៉ាង​មុត​មាំ​​អាច​ការពារ​​តំណែង​ជើង​ឯក​របស់​ខ្លួន​បាន​ សម្រាប់​ការ​ប្រកួត​​កាយ​វប្បកម្ម​ពិភព​លោក​លើក​ទី​១០ (10TH WBPF WORLD BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS AND CONGRESS​​) នៅ​ថៃ​នា​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨។

សំបូរ ណាន

ម្ចាស់​មេដាយ​សំរឹទ្ធ​ឆ្នាំ ២០១៥ រូប​នេះ​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​សាច់​របស់​ខ្លួន​ហ្វឹកហាត់​បាន​ស្អាត និង​ល្អ​ជាង​ឆ្នាំ​មុន​ទៅ​ទៀត ដែល​ជា​ហេតុ​នេះ​​ឲ្យ​លោក​មាន​ក្ដី​រំពឹង​រហូត​ដល់ ៩០ % អាច​ឈ្នះ​មេដាយ​មាស​ពិភព​លោក​ឆ្នាំ​នេះ។ ​ឆ្នាំ​នេះ​មាន​ពីរ​​អ៊ីរ៉ង់​ប៉ុណ្ណោះ​ជា​គូ​ប្រជែង​ដែល​រូប​លោក​គិត​ថា​ពិបាក​ក្រៅ​ពី​នោះ​ថៃ​ក៏​អាច​មិន​ខ្លាំង​ជាង​ខ្មែរ​ដែរ។

ម្ចាស់​មេដាយ​មាស​ពិភព​លោក​រូប​នេះ​បាន​ចំណាយ​ពេល ៦ ខែ​ដើម្បី​ហ្វឹកហាត់​បំប៉ន​សាច់​​ ក្នុង​ការ​ត្រៀម​ប្រជែង​មេដាយ​ជូន​ជាតិ​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ។

​ជា​មួយ​គ្នា​នោះ​​ដែរ​លោក តឹក​ ប៊ុន​វី អគ្គលេខាធិការ​សហព័ន្ធ​ខាង​​កាយ​វប្បកម្ម​ក៏​បាន​លើក​ឡើង​ដែរ​ថា​ ឆ្នាំ​នេះ​គ្រប់​កីឡាករ​កម្ពុជា​ចំនួន ៥ រូប​ដែល​​នឹង​បញ្ជូន​ទៅ​នេះ​សុទ្ធ​សឹង​តែ​សង្ឃឹម​បាន​មេដាយ។ ប៉ុន្តែ​លោក​មិន​ហ៊ាន​រំពឹង​​បាន​មេដាយ​​មាស​ឬ​ប្រាក់​ ណា​មួយ​ឡើយ។

តឹក ប៊ុនវី

​​​រំលឹក​ថា សំបូរ ណាន ជា​ម្ចាស់​មេដាយ​មាស​ពិភព​លោក​​ទី​៩ កាល​ពី​ឆ្នាំ​២០១៧ និង​ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​ឆ្នាំ​២០១៥ ក្នុង​ព្រឹត្តិការណ៍​កាយ​វប្បកម្ម​ពិភព​លោក។ សម្រាប់​ឆ្នាំ​២០១៨ នេះ​សហព័ន្ធ​បាន​​រៀប​ចំ​បញ្ជូន​កីឡាករ​ចំនួន ៥​រូប​ឲ្យ​ទៅ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​ខាង​លើ​រូប​មាន សំបូរ ណាន, សំបូរ នន់, សំបូរ សុភណ្ឌ, ណុប សុបិន្ត និង ត្រឹង ចាន់។ ​ស្រប​ពេល​​លោក នុត សុផល​ចៅក្រម និង​លោក ស៊ឹម សុកមង្គល​រស្មី ប្រធាន​ប្រតិភូ និង​គ្រូ​បង្វឹក៕ ​​

កីឡាករ​ទាំង​៥​នាក់​ដែល​ត្រូវ​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​ខាង​លើ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់