• 2018-12-10 04:10:48
  • ព័ត៌មាន

​តាំង​ពី​ឆ្នាំ​២០១៤​​ Messi ទាត់​ Free Kick ចូល​ច្រើន​ជាង​ក្លឹប​ ១១​នៅ​អឺរ៉ុប​

  • 2018-12-10 04:10:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់​ Lionel Messi ទល់​នឹង​ Espanyol កាល​ពី​ថ្ងៃ​សៅរ៍​បាន​ធ្វើ​ឲ្យ​កក្រើក​លើ​គ្រាប់​មុខ​របស់​កាសែត​នានា​នៅ​ជុំវិញ​ពិភពលោក​ ប៉ុន្តែ​បើ​មើល​ឲ្យ​លម្អិត​ទៅ​គេ​នឹង​ឃើញ​ភាព​អស្ចារ្យ​កាន់​តែ​ច្បាស់​ថែម​ទៀត​ពី​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ។​

Messi បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ក្នុង​ជ័យ​ជម្នះ​ ៤-០ លើ​ម្ចាស់​ផ្ទះ​ Espanyol ដែល​ជា​ក្រុម​មក​ពី កាតាឡាន់​ដូចគ្នា។​ ២​គ្រាប់​នោះ​ស៊ុត​តែ​ជា​បាល់​ Free Kick ទាំង​អស់​ ហើយ​វា​បាន​ធ្វើ​ឲ្យ​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រក​បាន​១៩​គ្រាប់​ហើយ​ពី​ការ​ទាត់​ Free Kick គិត​ចាប់​ពី​ឆ្នាំ​២០១៤​មក។​

បើ​ធៀប​ជាមួយ​ក្រុម​ធំៗ នៅ​អឺរ៉ុប​នៅ​រយៈ​ពេល​៤​ឆ្នាំ​មក​នេះ​​ Messi មាន​បាល់​ Free Kick ចូល​ទី​ច្រើន​ជាង​ Juventus (១៨​គ្រាប់), Lyon, Real Madrid, Roma (១៤​គ្រាប់), Bayern Munich (១៣គ្រាប់), Sampdoria, Monaco, PSG (១២​គ្រាប់) និង​ Chelsea, Liverpool, Milan (១១គ្រាប់)៕

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់