• 2018-12-09 06:21:19
  • បាល់ទាត់

អ្នក​ជំនាញ ៖ របួស​ខ្នង​រ៉ាំរ៉ៃ​របស់ Ozil ដោយសារ​ការ​ញៀន​ហ្គេម Fornite

  • 2018-12-09 06:21:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Mesut Ozil បាន​អវត្តមាន​ពី Arsenal តាំង​ពី​ដើម​ខែ​តុលា ដោយសារ​តែ​បញ្ហា​របួស​ខ្នង​រ៉ាំរ៉ៃ​ ហើយ​មូលហេតុ​ចម្បង​ត្រូវ​បាន​គេ​ដាក់​បន្ទុក​ថា​មក​ពី​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​នៅ​ English Premier League រូប​នេះ​ញៀន​នឹង​ការ​លេង​ហ្គេម Fornite ច្រើន​ម៉ោង។

Ozil ជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​​មួយ​​នៅ​លីគ​អង់គ្លេស​។ ប្រាក់​ឈ្នួល​ជិត ៣៩ ម៉ឺន​ដុល្លារ​ក្នុង​១​សប្ដាហ៍ ឬ ប្រមាណ​ជាង ១​លាន​៥​សែន​ដុល្លារ​ក្នុង​១​ខែ។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​កីឡា​របស់​​អាឡឺម៉ង់ លោក​ Ingo Frobose បាន​និយាយ​ថា​របួស​ខ្នង​ Ozil ​ដែល​រ៉ាំរ៉ៃ​អាច​បណ្ដាល​មក​ពី​កីឡាករ​រូប​នេះ​អង្គុយ​ច្រើន​ម៉ោង​​លើ​កៅអី​ហ្គេម​របស់​គេ។ នេះ​បើ​តាម RT ទើប​បាន​ចុះ​ផ្សាយ។

​Ozil ដែល​បាន​ញៀន​នឹង​ហ្គេម Fornite ដ៏​ពេញ​និយម​​ត្រូវ​បាន​គេ​រាយការណ៍​ថា​គណនី​ហ្គេម​របស់​កីឡាករ​អាឡឺម៉ង់​​បាន​ចំណាយ​ក្នុង​ការ​លេង​ហ្គេម​នេះ​សរុប ៥ ២២១ ប្រកួត​ ស្មើ​នឹង ១ ៧៤០​ ម៉ោង។ ប្រភព​ខាង​លើ​មិន​បាន​បញ្ជាក់​ទេ​ថា​ ១ ៧៤០​ម៉ោង​នេះ Ozil លេង​ហ្គេម​​ដោយ​ប្រើ​ពេល​ប៉ុន្មាន​ខែ​ប៉ុន្មាន​ថ្ងៃ។ ប៉ុន្តែ​​​ជិត​២​ពាន់​ម៉ោង​ដែល​ Ozil ខ្ជះខ្ជាយ​អង្គុយ​លេង​ហ្គេម បើ​​អង្គុយ​លេង​ពេញ​១​ថ្ងៃៗ​ក៏​ត្រូវ​ប្រើ​ពេល​៧២​ថ្ងៃ​ដែរ។

Fortnite ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ហ្គេម​​ដែល​ពេញ​និយម​ក្នុង​ចំណោម​កីឡាករ​បាល់ទាត់​​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​ Antoine Griezman ផង​ដែរ​ដែល​ល្បី​ដោយសារ​​តារា​ឆ្នើម​ Atletico Madrid បាន​យក​​យក​គំរូ ដោយ​ប្រើ​ម្រាម​ដៃ​ជា​អក្សរ L ពី​ហ្គេម​ដើម្បី​អបអរ​ពេល​ស៊ុត​ចូល៕

ប្រភព៖ RT ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់