• 2018-12-08 06:41:11
  • ប្រដាល់

ចាន់ រតនា​ទម្លាយ​ពី​ភាព​វៃ​ឆ្លាត​សម្រាប់​ការ​យក​ឈ្នះ​លើ Fernandes

  • 2018-12-08 06:41:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​កីឡាករ​គុន​ចម្រុះ​កម្ពុជា​ ចាន់ រតនា​​បាន​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​រំភើប​ចិត្ត​ជា​ខ្លាំង ក្រោយ​បំបាក់​ជើង​ខ្លាំង​ Abro Fernandes ​ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​មួយ​រូប​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ឲ្យ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​២ នៅ​ប្រទេស​ម៉ាឡេស៊ី។

ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត រតនា​បាន​ប្រាប់​ពី​ភាព​វ័យ​ឆ្លាត​និង​បច្ចេកទេស​មួយ​ចំនួន​ក្នុង​ការ​យក​ឈ្នះ​លើ​ដៃ​គូ។ "សម្រាប់​ក្នុង​ទឹក​១ ខ្ញុំ​បាន​ស្ទង់​ពី​កម្លាំង​របស់​ដៃ​គូ​ គេ​ពូកែ​ចាប់​ ​មាន​កម្លាំង​ខ្លាំង​មែន​ហើយ​ផ្លាស់​ទី​លឿន តែ​ខ្ញុំ​បាន​ហ្វឹកហាត់​ច្រើន​ជា​គ្រូ​ក្នុង​ការ​ទប់​ក្បាច់​ចាប់​នេះ។ ខ្ញុំ​ដឹង​ថា​គេ​ពូកែ​វាយ​កាត់ ដូច្នេះ​ខ្ញុំ​ត្រូវ​វាយ​កាត់​គេ​មុន"។ សម្ដី​របស់​រតនា​វ័យ​៣២​ឆ្នាំ។

កីឡាករ​មក​ពី​ក្លឹប Selapak បន្ត​ថា បន្ទាប់​ពី​ស្ទង់​កម្លាំង គេ​បាន​ទាត់​ចោល​មួយ​ៗ​ ស្រប​ពេល​ដៃ​គូ​ដូច​ជា​អន់​ជើង​ក្រោម​ដែរ ធ្វើ​​ឲ្យ​បន្ត​ទាត់​ជា​រឿយៗ។ ចំពោះ​ទឹក​២ រតនា​ឃើញ​ដៃ​គូ​ហាក់​ធ្លាក់​កម្លាំង​ជាង​ខ្លួន។ មើល​ឃើញ​ឱកាស​បែប​នេះ​នៅ​ចុង​ទឹក​គេ​​បាន​​ព្យាយាម​ប្រឹង​បុក​ Fernandes ​គោល​បំណង​ផ្ដាច់​ទឹក​ពីរ​តែ​ម្ដង ជា​លទ្ធផល​រតនា​ពិត​ជា​ធ្វើ​បាន​សម្រេច។

នេះ​គឺ​ជា​ជ័យជម្នះ​លើ​ដំបូង​របស់ ចាន់ រតនា​ក្រោយ​ខកខាន​ប្រកួត​ជាង​មួយ​ឆ្នាំ​លើ​សង្វៀន ONE Championship។ តាម​គម្រោងពេល​ត្រលប់​មក​កម្ពុជា​វិញ ​​រតនា នឹង​ប្រកួត​​គុន​ខ្មែរ​មួយ​ប្រកួត៕ ​

​​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់