• 2018-12-08 03:58:17
  • ប្រដាល់

នេះ​វីដេអូ​ទាំង​ស្រុង ចាន់ រតនា ផ្ដួល​ជើង​ខ្លាំង​មិន​ដែល​ចាញ់​ឥណ្ឌូណេស៊ី​យប់មិញ

  • 2018-12-08 03:58:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ករ​ប្រដាល់​ក្នុង​ទ្រុង និង​គុន​ខ្មែរ ចាន់ រតនា បាន​ផ្ដល់​មេ​រៀន​ចាញ់​លើក​ដំបូង​កីឡាករ​ជើង​ខ្លាំង​ឥណ្ឌូណេស៊ី​នៅ​យប់​មិញ ដែល​ជា​ការ​ប្រកួត​ក្នុង​ទ្រុង​ក្នុង​កម្មវិធី​របស់ One FC ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ម៉ាឡេស៊ី។

កីឡាករAbro Fernandes ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ជើង​ខ្លាំង​របស់​ឥណ្ឌូណេស៊ី ដែល​មុន​មក​ដល់​ការ​ប្រកួត​យប់​មិញ រូប​គេ​មិន​ដែល​ចាញ់​ម្ដង​ណា​ឡើយ​សម្រាប់​ការ​ប្រកួត​ចំនួន ៨ដង​កន្លង​មក។ ដូច្នេះ​ហើយ​ដើម្បី​រក្សា​កំណត់​ត្រា​ល្អ​របស់​គេ Abro បាន​វាយ​សម្រុក​លើ​កីឡាករ​កម្ពុជា តាំង​ពី​ដើម​ទឹក​ទី​១ ក្នុង​បំណង​ផ្ដួល​ឲ្យ​ខាង​តែ​បាន។ ផ្អែក​លើ​កម្លាំង​មហិមា ស្នៀត​សម្លាប់​របស់​គេ គឺ​ជើង​ក្រោម ដោយ​គេ​ព្យាយាម​ចូល​ចាប់​បោក និង​រឹត​ក​ក្លេ​ម្ដង​ជា​ពីរ​ដង។

យ៉ាង​ណា ចាន់ រតនា ជា​ជើង​ខ្លាំង​គុន​ខ្មែរ​មួយ​រូប និង​ត្បិត​តែ​ធ្លាប់​បរាជ័យ​៣ដង​ក្នុង​ប្រវត្តិ​ប្រកួត ៨​ដង​ក្នុង MMAនោះ មិន​មែន​ជា​សាច់​ជ្រូក​លើ​ជ្រុញ​ឡើយ ពោល​គឺ កីឡាករ​កម្ពុជា​អាច​ទប់​ទល់ និង​រំដោះ​ខ្លួន​រួច​ពី​ការ​វាយ​សង្គ្រប់​របស់​កីឡាករ​ឥណ្ឌូណេស៊ី។ ផ្ទុយ​ទៅ​វិញ រតនា បាន​ប្រើ​ក្បាច់​សម្លាប់​របស់​គុន​ខ្មែរ ទាត់ និង​ម៉ាត់ សន្ធាប់​ទៅ​វិញ។ ជា​លទ្ធផល គូ​ប្រកួត​អស់​លទ្ធភាព​តប​ត ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​ត្រឹម​ទឹក​ទី​២ ប៉ុណ្ណោះ។

តោះ...ទស្សនា​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់