• 2018-12-07 11:45:22
  • បាល់ទាត់

Lewandowski ជឿជាក់​ថា​ Bayern នឹង​ខ្លាំង​ឡើង​វិញ

  • 2018-12-07 11:45:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ​កីឡាករ​ Robert Lewandowski បាន​បង្ហាញ​ពី​ភាព​ជឿជាក់​របស់​ខ្លួន​ថា​ ក្លឹប​ Bayern Munich នឹង​ត្រលប់​មក​ទម្រង់​ដើម​ដូច​ឆ្នាំ​ៗ​ មុន​ ហើយ​នឹង​ប្រជែង​តំណែង​កំពូល​តារាង​ជាមួយ​ក្លឹប​ Borussia Dortmund ។

កីឡាករ​រូប​នេះ បាន​លើក​ឡើង​ថា​៖ " ប្រមាណ​សប្ដាហ៍​មុន​មាន​ភាព​លំបាក​លំបិន​ណាស់។ យើង​បាន​បាត់បង់​ពិន្ទុ​ច្រើន​ ជា​ពិសេស​នៅ​ចុង​ម៉ោង​ដែល​យើង​អាសា​ឈ្នះ។ ស្ថានភាព​នេះ មាន​ភាព​ភ្ញាក់ផ្អើល​ណាស់​ ដោយ​ក្រោយ​ពេល​បើក​រដូវ​កាល​បាន​ប្រមាណ​ប្រកួត​ យើង​គិត​ថា​ យើង​នឹង​ធ្វើ​បាន​ល្អ​ដូច​ឆ្នាំ​ៗ មុន " ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ទៀត​ថា​៖ " ពួក​យើង​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន​គ្រប់​គ្រាន់ តែ​ពេល​នេះ យើង​មក​ទម្រង់​លេង​ដូច​កាល​មុន​ហើយ។ កាល​ពី​ប្រមាណ​ឆ្នាំ​មុន យើង​តែង​តែ​ឃើញ​គូ​ប្រជែង​របស់​យើង​នៅ​ពី​ក្រោយ​ជានិច្ច​ តែ​ពេល​នេះ គេ​នៅ​ពី​មុខ​យើង​វិញ​ ​ហើយ​យើង​ក៏​រង​សម្ពាធ​ខ្លាំង​ " ។

កីឡាករ​រូប​នេះ​បន្ថែម​ទៀត​ថា​៖ " ក្នុង​សភាព​បែប​នេះ យើង​រឹត​តែ​ប្រឹង​ខ្លាំង​។ ពេល​ហើយ​យើង​ត្រូវ​តែ​ដេញ​គេ (Dortmund) ​ឲ្យ​ទាន់ " ។

គិត​មក​ត្រឹម​ពេល​នេះ ក្លឹប​ Bayern Munich កំពុង​តែ​ឈរ​លេខ​ ៤​ ក្នុង​តារាង​ចំណាត់​ថ្នាក់​ Bundesliga ដោយ​មាន​ ២៤​ពិន្ទុ ខណៈ​ក្លឹប​ Borussia Dortmund ឈរ​នៅ​កំពូល​តារាង​ និង​មាន​ ៣៣​ពិន្ទុ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់