• 2018-12-07 07:29:31
  • ប្រដាល់

តោះ​! មក​ដឹង​ពី​អត្ថប្រយោជន៍​ហាត់​ប្រដាល់​បែប​សុខភាព​

  • 2018-12-07 07:29:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រដាល់​មិន​ត្រឹម​តែ​ជា​កីឡា​ប្រយុទ្ធ​នៅ​សង្វៀន​នោះ​ទេ​ ប៉ុន្តែ​ក៏​ជា​ប្រភេទ​កីឡា​មួយ​ដែល​មាន​សារប្រយោជន៍​ច្រើន​ចំពោះ​រាងកាយ​ ប្រាជ្ញា​ស្មារតី​ផង​ដែរ។​ ឥលូវ​នេះ​មាន​មនុស្ស​ច្រើន​ណាស់​ដែល​ងាក​មក​ចាប់​អារម្មណ៍​លើ​ប្រភេទ​កីឡា​ប្រដាល់​នេះ​ ដើម្បី​សុខភាព។​ ដែល​ខុស​ពី​មុន​ ភាគ​ច្រើន​មនុស្ស​ហ្វឹកហាត់​ដើម្បី​អាជីព​ប៉ុណ្ណោះ។​

លោកគ្រូ ពេជ្រ សុផាន់

លោក​ ពេជ្រ ​សុផាន​ ដែល​ជាគ្រូ​ធ្លាប់​បង្ហាត់​ប្រដាល់​សុខភាព​ច្រើន​ឆ្នាំ​នៅ​ក្លឹប​ឯកជន​មួយ​បាន​ឲ្យ​ដឹង​ថា​ ឲ្យ​តែ​និយាយ​ពី​ការ​ហាត់​កីឡា​គឺ​ល្អ​ហើយ​សម្រាប់​សុខភាព​ ប៉ុន្តែ​អត្ថប្រយោជន៍​មាន​ខុសៗ​គ្នា​ទៅ​តាម​និង​ដែរ។​ តាម​តែ​បទ​ពិសោធ​ខ្លួន​ឯង​ជា​កីឡាករ​ផង​ និង​ជា​គ្រូ​បង្ហាត់​បែប​សុខភាព​កន្លង​ទៅ​នេះ​ មើល​ឃើញ​ថា​ការ​ហាត់​ប្រដាល់​មាន​សារប្រយោជន៍​ច្រើនដូចជា សុខភាព​ល្អ​ រហ័សរហួន​ រាងកាយ​រឹងមាំ​ សាច់ដុំ​ធំ​រឹង​ និង​ស្មើ​ល្អ​ ហើយ​ចំណុច​ពិសេស​បំផុត​នោះ​គឺ​អាច​ប្រើប្រាស់​ដើម្បី​ការពារ​ខ្លួន​នៅ​ពេល​មាន​បញ្ហា​ផ្សេងៗ​ផង​ដែរ។​

គ្រូ​ប្រដាល់​ខាង​លើ​នេះ​ សំណូមពរ​ដល់​មហាជន​អាច​សាក​ហាត់​ប្រដាល់​បែប​សុខភាព​បាន​ មិន​ចាំបាច់​តែ​ឡើង​ប្រកួត​ដូច​មុន​ឡើយ​ ហើយ​ការ​ហ្វឹកហាត់​ក៏​មិន​លំបាក​អ្វី​ខ្លះ​នោះ​ដែរ។​ អ្នក​ដែល​ចូល​ហាត់​កីឡា​មួយ​នេះ​បាន​ប្រហែល​១ខែ​ អាច​នឹង​ដឹង​ថា​ខ្លួន​ប្លែក​យ៉ាង​ម៉េច​ហើយ៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់