• 2018-12-07 02:59:04
  • ប្រដាល់

គ្រូ​ ចាន់​ ប៊ុនហឿន​ សប្បាយ​បាន​មួយគ្រា​សិន​ នៅ​វគ្គ​ចុង​ក្រោយ​ម្ដង​ទៀត​

  • 2018-12-07 02:59:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ថ្មី​របស់​ ចាន់​ ប៊ុនហឿន​ ថា​ឥលូវ​សប្បាយ​ចិត្ត​បាន​មួគ្រា​សិន​ ព្រោះ​អី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ម្ដង​ទៀត​ មិន​ដឹង​ថា​កូន​សិស្ស​ខ្លួន​អាច​ធ្វើ​បាន​ល្អ​ដូច​នេះ​ឬ​ទេ​ចាំ​មើល​សិន។​

ចាន់ ប៊ុនហឿន ឈ្នះវគ្គ​ផ្ដាច់ព្រ័ត្រ

លោក​ ឯម​ វុត្ថា​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ជ័យជម្នះ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​នេះ​ពិត​ជា​ធ្វើ​ឲ្យ​លោក​សប្បាយ​រីករាយ​ជា​ខ្លាំង​ ព្រោះ​កូន​សិស្ស​ធ្វើ​បាន​ល្អ​នា​ជំនួប​ដ៏​សំខាន់​មួយ​នេះ។​

គ្រូ​ប្រដាល់​ថ្មីថ្មោង​របស់​និរោធ​មានជ័យ​ខាង​លើ​នេះ​ប្រាប់​ទៀត​ថា​ រំលឹក​ដល់​ការ​ប្រកួត​សំខាន់​នោះ​ដែរ​ លោក​បាន​ប្រាប់​ឲ្យ​ ប៊ុនហឿន​ វ៉ៃ​ឆ្វេង​ ទាត់​ឆ្វេង​ និង​បោះ​ជង្គង់​ ឬ​ក៏​ញ៉ាក់​លើ​ រួច​ទាត់​ក្រោម។​ ការ​ប្រាប់​របៀប​វ៉ៃ​បែប​នេះ​គឺ​តាំង​ពី​ទឹក​ទី១​មក​ម្ល៉េះ​ ប៉ុន្តែ​កូន​សិស្ស​លោក​ទើបធ្វើបាន​សម្រេច​នៅ​ដើម​ទឹក​ទី៣។​

លោកគ្រូ ឯម​ វុត្ថា និង​សិស្ស​គុន​

ចំណែក​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខាង​មុខ​នេះ​គ្រូ​ប្រដាល់​ខាង​លើ​នេះ​ នឹង​ខំប្រឹង​ប្រែង​បង្ហាត់​ ប៊ុនហឿន​ ឲ្យ​បាន​ល្អ​ និង​រក​វិធី​សាស្ត្រ​ ឬ​រក​របៀប​វ៉ៃ​បែប​ណា​អាច​ឈ្នះ​ជា​បន្ត​ទៀត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ។​

រំលឹក​ដែរ​ថា​ ចាន់​ ប៊ុនហឿន​ ជា​កូន​សិស្ស​មក​ពី​ក្លឹប​និរោធ​មានជ័យ​ ប្រកួត​ចុង​ក្រោយ​របស់​គេ​ផ្ដួល​ឡាវ​ ឲ្យ​សន្លប់​ទៅ​ទឹក​ទី៣​ នា​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាល​ពី​សប្ដាហ៍​មុន។​ ប៊ុនហឿន​ នឹង​ត្រូវ​ប៉ះ​ ចិត្រា​ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ខារាប៉ាវ ថ្ងៃ​ទី១៦​ ធ្នូ​ ២០១៨​ នៅ​សង្វៀន​បាយ័ន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់