• 2018-12-06 23:20:00
  • ប្រដាល់

កត្តា​បទ​ពិសោធន៍​​របស់​ដៃ​គូ ធ្វើ​ឲ្យ ឯម សុវណ្ណារី មាន​ក្ដី​បារម្ភ​តិចតួច

  • 2018-12-06 23:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ខុស​ពី​ចាន់ រតនា កីឡា​ការិនី​ខ្មែរ-អាមេរិក​ ឯម សុវណ្ណារី​​ក៏​នឹង​ត្រូវ​បង្ហាញ​ខ្លួន​ប្រកួត​ក្នុង​កម្មវិធី ONE: Destiny of Champions នៅ​ប្រទេស​ម៉ាឡេស៊ី​ជួបកីឡា​ការិនី​អ៊ុយក្រែន Iryna Kyselova។

នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​កីឡា​ការិនី​កូន​កាត់​រូប​នេះ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​នៅ​តំបន់​អាស៊ី។ ត្បិត​ធ្វើ​ដំណើរ​ឆ្ងាយ​ពី​សហរដ្ឋអាមេរិក​មក​កាន់​​ប្រទេស​ម៉ាឡេស៊ី​មិន​បាន​ចោទ​ជា​បញ្ហា​សុខភាព​ដល់សុវណ្ណារី​ឡើយ។

សុវណ្ណារី​ពិត​ជា​មាន​មោទនភាព​ពេល​ដែល​ដឹង​ថា​មាន​​​ប្រជាជន​កម្ពុជា​រងចាំ​គាំទ្រ​និង​ទស្សនា​​ការ​ប្រកួត​របស់​ខ្លួន ហើយ​នាង​​នឹង​មិន​ធ្វើ​ឲ្យ​គ្រប់​គ្នា​អស់​សង្ឃឹម​ទេ។ មុន​ការ​ប្រកួត​មក​ដល់​កីឡា​ការិនី​វ័យ​២៦​ឆ្នាំ​មាន​ក្ដី​បារម្ភ​តិចតួច ព្រោះ​ដៃ​គូ​បាន​បទពិសោធន៍​ច្រើន​ជាង​ខ្លួន​ ធ្លាប់​វាយ​ដល់​ជាង​១០​ដង​និង​ធ្លាប់​ប្រកួតលើ​សង្វៀន One Champioship។ ចំណែក​នាង​វិញ​ទើប​តែ​ប្រកួត​បាន​២​ដង​ប៉ុណ្ណោះ។

ប៉ុន្តែ​ សុវណ្ណារី​បាន​ត្រៀម​ក្បាច់​រួចរាល់​ដូច​ជា ក្បាច់​វ៉ៃ​សេរី និង​ក្បាច់​ក្លេរ​ផ្នែក​ខាងក្រោម និង​សិក្សា​ស្វែងយល់​ពី​ដៃ​គូ​លើ Youtube។ កម្មវិធី ONE: Destiny of Champions នៅ​កូឡាឡាំពួរ នឹង​ចាប់ពីម៉ោង ៥:៣០នាទីល្ងាច​តទៅ (ម៉ោងនៅកម្ពុជា) ដែល​ ​សុវណ្ណារី នឹង​ត្រូវ​ប្រកួត​គូទី១ ចំណែកកីឡាករ​កម្ពុជា​មួយរូប​ទៀត គឺ ចាន់ រតនា នឹង​ត្រូវ​ប្រកួត​គូទី២ ទល់នឹង​កីឡាករ​ឥណ្ឌូណេស៊ី Abro Fernandes៕​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់