• 2018-12-06 08:38:09
  • ព័ត៌មាន

ទោះ​ឈ្នះ Ballon d'Or តែ​ Modric ថា​ខ្លួន​មិន​ល្អ​ដូច​ Messi និង​ Ronaldo

  • 2018-12-06 08:38:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luka Modric បាន​បង្ហាញ​អារម្មណ៍​ត្រេកអរ​ដែល​ឈ្នះ​ពាន Ballon d'Or ជា​លើក​ដំបូង​ ប៉ុន្តែ​បាន​សារភាព​ថា​សមត្ថភាព​របស់​ខ្លួន​​មិន​មែន​ស្ថិត​នៅ​កម្រិត​ជាមួយ​ Lionel Messi និង​ Cristiano Ronaldo នោះ​ទេ។

ការ​និយាយ​បែប​នេះ​ស្រប​ពេល​ដែល​ទាំង​ Messi និង​​ Ronaldo សុទ្ធ​តែ​មាន​ Ballon d'Or ម្នាក់​៥​នៅ​ក្នុង​​ដៃ ​បន្ទាប់​ពី​១០​ឆ្នាំ​ចុង​ក្រោយ​អ្នក​ទាំង​ពីរ​បាន​បណ្ដាក់គ្នា​ឈ្នះ​គ្មាន​ដាច់​ ទើប​តែ​ខកខាន​ក្នុង​ឆ្នាំ​២០១៨​នេះ​ប៉ុណ្ណោះ។​ ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី​បារាំង France Football កីឡាករ​សញ្ជាតិ​ក្រូអាត​បាន​ហៅ​ Messi និង​ Ronaldo ថា​ជា​បុគ្គល​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា។​ ​

“ប្រវត្តិសាស្ត្រ​នឹង​បង្ហាញ​ពី​ជនជាតិ​ក្រូអាត​ម្នាក់​ មកពី​ប្រទេស​ដ៏​តូច​មួយ​បាន​ឈ្នះ​ Ballon d'Or បន្ទាប់​ពី​ Cristiano និង​ Messi ដែល​ស្ថិត​នៅ​កម្រិត​កំពូល។​ គ្មាន​នរណា​មាន​សិទ្ធ​ប្រៀបធៀប​ខ្លួន​ឯង​ជាមួយ​គេ​​ទាំង​ពីរ​​ឡើយ។​ ពួកគេ​ល្អ​បំផុត។ ការ​ឈ្នះ​ពាន​បន្ទាប់​ពី​ពួកគេ​គឺ​ជា​រឿង​ដ៏​ពិសេស​ ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា​ អវសាន​បាន​មក​ដល់​សម្រាប់​អ្នក​ទាំង​ពីរ​ទេ"។ Modric និយាយ៕

អត្ថបទ៖ វីរ័ត្ន

មតិយោបល់