• 2018-12-06 23:05:00
  • កីឡា​ផ្សេង​ៗ

តំបន់ចុងក្រោយ​​ជើង​ឯក​​ E-Sport ប្រកួតថ្ងៃនេះ​​ ក្រុម​ណាខ្លះ​​ឡើង​ជុំ​ផ្តាច់ព្រ័ត្រ?

  • 2018-12-06 23:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់​នៃ​ព្រឹត្តិការណ៍​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ឆ្នាំ​២០១៨​ឈាន​ដល់​​តំបន់​ចុង​ក្រោយ​ហើយ​ដែល​ត្រូវ​ស្វែង​រក​ក្រុម​ច្រើន​ជាង​គេ​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ។

សកម្មភាព​ប្រកួត​កាល​ពី​ឆ្នាំ​២០១៧

សម្រាប់​៤​តំបន់​កន្លង​មក​គឺ​យក​តែ​២​​ៗ​ក្រុម​ប៉ុណ្ណោះ​ ប៉ុន្តែ​តំបន់​ចុង​ក្រោយ​នេះ​យក​ចំនួន​៤​ក្រុម​ដែល​ត្រូវ​ជ្រើស​រើស​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​ ខេត្ត​កណ្តាល​ ព្រៃវែង​ និង​ស្វាយរៀង​ ​ប្រកួត​ថ្ងៃ​ទី​​៨​ ខែ​​ធ្នូ ឆ្នាំ​២០១៨។ ចាំ​មើល​ក្រុម​ណា​ឈ្នះ​កៅអី​ឡើង​ជុំ​​ផ្តាច់​ព្រ័ត្រ?

ក្រុម​ចំនួន​១២​នឹង​ឡើង​ទៅ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១២​ ខែ​មករា ឆ្នាំ​២០១៩​​នៅ​ផ្សារ​ទំនើប​អ៊ីអន​ទី​១ ហើយ​ក្រុម​ជើង​ឯក​នឹង​តំណាង​ឲ្យ​កម្ពុជា​ចូល​រួម​ប្រកួត​ពាន​រង្វាន់​​អន្តរជាតិ​ MATIC 2019 ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៩ នៅ​ផ្សារ​ទំនើប​ទី​២។

រក​បាន​៨​​ក្រុម​ឡើង​ជុំ​ផ្តាច់​ព្រ័ត្រ​

  • តំបន់​ទី​១៖ ក្រុម Aggressive Fight ​លេខ​១ និង​ក្រុម​ King Attack ​លេខ​២
  • តំបន់​ទី​២៖ ក្រុម Team Klac Ey លេខ​១ និង​ក្រុម Five Shooter លេខ​២
  • តំបន់​ទី​៣៖ ក្រុម​ Michael លេខ​១ និង​ក្រុម​ OtJesKlach លេខ​២
  • តំបន់​ទី​៤៖ ក្រុម​ Never Care លេខ១​ និង​ក្រុម​​ EnemyShhooterZ លេខ​២

ប្រាក់​រង្វាន់​ប្រចាំ​តំបន់​

  • ក្រុម​លេខ​១៖ ទទួល​បាន​ប្រាក់​រង្វាន់​ ១​ ០០០​ ដុល្លារ​ និង​ ២០ ០០០​​ sabay gold
  • ក្រុម​លេខ​២៖ ទទួល​បាន​ប្រាក់​រង្វាន់​ ៥​​០០​ ដុល្លារ​ និង ២០ ០០០​​ sabay gold ​

ប្រាក់​រង្វាន់​ទូទាំង​ប្រទេស​

  • ក្រុម​ជើង​ឯក៖ ទទួល​បាន​ប្រាក់​រង្វាន់​ ២ ០០០​ ដុល្លារ​ និង​ ៤០ ០០០​​ sabay gold
  • ក្រុម​​លេខ​២៖ ទទួល​បាន​ប្រាក់​រង្វាន់​ ១ ០០០​ ដុល្លារ និង​ ៤០ ០០០​​ sabay gold
  • ក្រុម​លេខ​៣៖ ទទួល​បាន ៤០ ០០០​​ sabay gold​​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់