• 2018-12-05 08:04:27
  • បាល់ទះ

តិចនិក ពិសេស​មួយ​ដែល​គ្រូ​ចិន​កំពុង​បង្ហាត់​ក្រុម​បាល់ទះ​ខ្មែរ​ឲ្យ​ខិត​ទៅ​រក​​ស្តង់ដារ

  • 2018-12-05 08:04:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Li Jun ​​គ្រូ​បង្វឹក​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ​បាន​ប្រើប្រាស់​តិចណិច​បង្ហាត់​មួយ​ ដែល​ក្រុម​បាល់ទះ​កម្ពុជា​មិន​ធ្លាប់​បាន​ហ្វឹកហាត់​ពី​មុន​មក និង​អាច​ធ្វើ​ឲ្យ​កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​ខិត​ទៅ​ភាព​ត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ​។

គ្រូ​បង្វឹក​ជន​ជាតិ​​បាន​ចូល​ខ្លួន​មក​បង្វឹក​ក្រុម​បាល់ទះ​កម្ពុជា​​កាល​ពី​ដើម​ខែ​សីហា ឆ្នាំ​២០១៨ ហើយ​លោក​ធ្លាប់​បាន​ប្រាប់​ទៅ​កាន់​អ្នក​គាំទ្រ​ទាំង​អស់​ថា នឹង​ប្រើ​ពេល​ត្រឹម ៣ ខែ​ធ្វើ​ឲ្យ​កីឡាករ​បាល់ទះ​កម្ពុជា​មាន​ភាព​ខុសប្លែក​ខិត​ទៅ​រក​ភាព​ខ្លាំង។ ​គិត​មក​ដល់​ពេល​នេះ សួន ចាន់ណារ៉ូ ប្រធាន​ក្រុម​ជម្រើស​ជាតិ​បាល់ទះ​កម្ពុជា​បាន​បង្ហើប​ថា ៣ ខែ​​គ្រូ​បង្វឹក​ចិន​បង្វឹក​ដំបូង​គឺ​លើក​ដុំ​ដែក​សុទ្ធ​តែ​ម្ដង ដើម្បី​ធ្វើ​ឲ្យ​កាយសម្បទា​កីឡាករ​ទាំង​អស់​​ឆ្ពោះ​​ទៅ​​រក​ភាព​ត្រូវ​តាម​ស្តង់ដារ​ដូច​ប្រទេស​ផ្សេង។

​គ្រូ​បង្វឹក​ចិន​​​បាន​ប្រាប់​មក​កាន់​ប្រធាន​ក្រុម​បាល់ទះ​កម្ពុជា​ខាង​លើ​ទៀត​​ថា កីឡាករ​កម្ពុជា​គឺ​ហាត់​តាម​បែប​បុរាណ មិន​បាន​ចាប់​ផ្ដើម​ពី​មូលដ្ឋាន​គ្រឹះ​នៃ​បច្ចេកវិទ្យា​ទំនើប។ ដូច្នេះ​កីឡាករ​ជម្រើស​ជាតិ​បាល់ទះ​ទាំង​អស់​ត្រូវ​ ហាត់​ពី​មូលដ្ឋាន​គ្រឹះ​ឡើង​វិញ ដោយ​ហាត់​យក​កាយសម្បទា​មាំមួន​ល្អ និង​ ពិសេស​គឺ​ផ្ដោត​លើ​សាច់​​ដុំ​ ដើម្បី​ឲ្យ​រាង​កាយ​ដូច​​កីឡាករ​បាល់ទះ​​​​នៅ​តាម​បណ្ដា​ប្រទេស​ធំ​ៗ​មួយ​ចំនួន​។

សួន ចាន់ណារ៉ូ
ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់