• 2018-12-03 23:29:58
  • ព័ត៌មាន

Modric យកឈ្នះ Messi និង Ronaldo លើកពាន Ballon d'Or

  • 2018-12-03 23:29:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luka Modric បានឈ្នះពាន Ballon d'Or ២០១៨ ក្លាយជាកីឡាករដំបូងដែលបញ្ចប់កំណត់ត្រារបស់ Lionel Messi និង Cristiano Ronaldo ដែលបណ្ដាក់គ្នាឈ្នះពានបុគ្គលដ៏ធំនេះរយ:ពេល១ទសវត្សចុងក្រោយ។

Modric វ័យ៣៣ឆ្នាំមានគុណសម្បត្តិជួយក្លឹបអាជីព Real Madrid លើកពាន Champions League លើកទី៣កាលពីខែឧសភា និងជួយក្រូអាតឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ World Cup។ Kaka គឺជាកីឡាករចុងក្រោយឈ្នះ Ballon d'Or ក្នុងឆ្នាំ២០០៧ មុនយុគសម័យ Messi និង Ronaldo។

កីឡាករដែលទទួលសំឡេងគាំទ្របន្តបន្ទាប់មាន Ronaldo ដែលផ្ទេរពី Real ទៅ Juventus ឈរលេខរៀងទី២ Antoine Griezmann និង Kylian Mbappe ឈរលេខ៣ និងលេខ៤ ស្របពេល Messi ខ្ទាតដល់លេខ៥៕

អត្ថបទ៖ វីរ័ត្ន

មតិយោបល់