- 2018-11-30 02:44:56
- កីឡាផ្សេងៗ
សូហ្វតេន្នីស ជាកីឡាអភិវឌ្ឍខ្លាំងជាងគេក្នុងចំណោមកីឡាចំណុះក្រសួងមហាផ្ទៃ
- 2018-11-30 02:44:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូហ្វតេន្នីស ជាកីឡាអភិវឌ្ឍខ្លាំងជាងគេក្នុងចំណោមកីឡាចំណុះក្រសួងមហាផ្ទៃ
ចន្លោះមិនឃើញ
ប្រភេទកីឡាសូហ្វតេន្នីស ត្រូវបានចាត់ទុកជាប្រភេទកីឡាមានការអភិវឌ្ឍខ្លាំងជាងគេ គិតត្រឹមរយៈពេល ៣ ឆ្នាំចុងក្រោយក្នុងក្នុងចំណោមប្រភេទកីឡាចំនួន២៩ប្រភេទ ដែលស្ថិតក្រោមចំណុះឲ្យអង្គភាពក្រសួងមហាផ្ទៃ។
ឯកឧត្ដម ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់សម្ដេចក្រឡាហោម ស ខេង និងជាប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃបានឲ្យដឹងថា កីឡាជំនាញក្រោមឱវាទក្រសួង មហាផ្ទៃបានកើនឡើងសរុបចំនួន២៩ប្រភេទកីឡា។ កីឡាដែលមានការអភិវឌ្ឍខ្ពស់ជាងគេគឺកីឡា សូហ្វតេន្នីស ដែលមានឯកឧត្តមផ្ទាល់ជាស្ថាបនិកក្នុងការបង្កើតសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ជាមួយនឹងការបណ្តុះបណ្ដាលធនធានប្រកបដោយគុណភាពខ្ពស់ និងធ្លាប់ដណ្ដើមបានមេដាយកិត្តិយសលើ ឆាកអន្តរជាតិជាបន្តបន្ទាប់។
ឯកឧត្ដមបន្ថែមថា ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង សហព័ន្ធកីឡាជាតិមួយនេះត្រូវបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនមានដូច ជា អគារមជ្ឈមណ្ឌល និងទីលានហ្វឹកហាត់ចំនួន៤មានដំបូលតាមស្តង់ដារអន្តរជាតិ។ ជាមួយនឹង ការខិតខំអស់ពីចិត្តនេះបានធ្វើឲ្យសូហ្វតេន្នីសកម្ពុជាបានរំកិលចំណាត់ថ្នាក់ពិភពលោករបស់ខ្លួនពីលេខ២៣ កាលពីឆ្នាំ២០១៥ មកចំណាត់ថ្នាក់លេខ៨ នៅក្នុងឆ្នាំ២០១៨នេះ។
ជាមួយគ្នានោះឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃក៏បានលើកទឹកចិត្តដល់កីឡាករដែរថា សូមឲ្យកីឡាករ-កីឡាការិនីចំណុះ ឲ្យអង្គភាពកីឡានគរបាលជាតិកម្ពុជាទាំងអស់គប្បីត្រូវប្រកាន់ខ្ជាប់ស្មារតីកីឡា និងត្រូវបន្តខិតខំអត់ធ្មត់ ហ្វឹកហាត់ ដើម្បីដណ្ដើមបានមេដាយជូនអង្គភាព។
កាលពីពេលថ្មីៗនេះសហព័ន្ធកីឡាសូហ្វេត្នីសកម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី៦រូបទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ The 3rd World Junior Solt Tennis Championship Suncheon Korean នាទីក្រុងស៊ូនឈាន់ (Suncheon) សាធារណរដ្ឋកូរ៉េខាងត្បូងជាលទ្ធផលគឺឈ្នះមេដាយសំរឹទ្ធចំនួន២គ្រឿង៕