- 2018-11-29 10:12:44
- ប្រដាល់
ស៊ឹម ប៊ុនស្រ៊ន់ ប្រាប់ពីអារម្មណ៍ពេលប្ដូរមកវ៉ៃសេរី សារជាថ្មីនៅប្រទេសថៃ
- 2018-11-29 10:12:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ឹម ប៊ុនស្រ៊ន់ ប្រាប់ពីអារម្មណ៍ពេលប្ដូរមកវ៉ៃសេរី សារជាថ្មីនៅប្រទេសថៃ
ចន្លោះមិនឃើញ
អ្នកប្រដាល់គុនចម្រុះរបស់កម្ពុជា ស៊ឹម ប៊ុនស្រ៊ន់ ការវិលចូលសង្វៀនសេរីសារជាថ្មីនេះ គឺចង់រំលឹកក្បាច់នេះឡើងវិញ និងចង់ឲ្យគេស្គាល់ពីគុនខ្មែរ រួមទាំងកេរ្តិ៍ឈ្មោះខ្លួនឯងឡើងវិញក្នុងវិស័យប្រដាល់នេះ។
ប៊ុនស្រ៊ន់ ប្រាប់ឲ្យដឹងថា មែនទែនទៅខ្លាចខ្លួនឯងច្រឡំវ៉ៃដូចក្នុងទ្រុងដែរ ដោយសារស្ទាត់ជំនាញខាងក្បាច់អស់នេះហើយ ប៉ុន្តែយ៉ាងណាក៏ដោយនឹងប្រឹងកែប្រែទម្លាប់ទាំងនោះវិញ។ បើទោះជាក្បាច់គុនសេរីរបស់ខ្លួននិងសូវជាស្ទាត់ នៅឆ្គងក្ដី ខ្លួននឹងខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត។
បច្ចុប្បន្ននេះ អ្នកប្រដាល់ដើមកំណើតមកពីកំពង់ចាមខាងលើ ចំណាយពេលហ្វឹកហាត់ច្រើនថ្ងៃមកហើយ បន្ទាប់ពីទៅដល់ប្រទេសថៃ នឹងចាប់ផ្ដើមហាត់នៅទីនោះបន្តទៀត ដើម្បីត្រៀមខ្លួនឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ចំពោះការប្រកួតមិត្តភាពអន្តរជាតិនាថ្ងៃទី១០ ធ្នូ។
រំលឹកដែរថា នៅពេលកីឡាករ ស៊ឹម ប៊ុនស្រ៊ន់ និង ឡុង ឡា បានទៅដល់ដីថៃហើយ ដើម្បីត្រៀមការប្រកួតរៀងខ្លួននៅពេលខាងមុខនេះ។ ប៊ុនស្រ៊ន់ ពីមុនជាអ្នកប្រដាល់គុនចម្រុះ ឬ MMA ហើយធ្លាប់ប្រកួតសេរីបានប៉ុន្មានប្រកួតប៉ុណ្ណោះ។ នៅថ្ងៃទី១០ ខែធ្នូ ២០១៨ នេះរូបគេនឹងប្រកួតជាមួយម្ចាស់ផ្ទះថៃ ក្នុងកម្មវិធី Super Champ៕