• 2018-11-26 01:49:01
  • ប្រវត្តិ​​

ឆ្ងល់​អត់​ម៉េច​បាន​មុខ​ Ronaldo ប្រឡាក់​ពណ៌​ក្រហម​

  • 2018-11-26 01:49:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Christiano Ronaldo ធ្វើ​បាន​សម្រេច​១​គ្រាប់​នៅ​ពេល​​ក្រុម​ខ្លាំង​ Juventus ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ SPAL ដោយ​លទ្ធផល​ ២-០ នៅ​ក្នុង​សប្តាហ៍​ទី​១៣​នេះ។

គេ​សង្កេត​ឃើញ​ថា​លើ​ផ្ទៃ​មុខ​របស់​តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​មាន​ប្រឡាក់​ពណ៌​ក្រហម​នៅ​អំឡុង​ពេល​អបអរ​ជាមួយ​មិត្ត​រួម​ក្រុម។ មែនទែន​ទៅ​មិន​មែន​តែ​ Ronaldo មួយ​ទេ​ដែល​មាន​ពណ៌​នេះ​ជាក់​ស្ដែង​គឺ​កីឡាករ​ទាំង​អស់​នៅ​ក្របខ័ណ្ឌ​ Serie A សុទ្ធ​តែ​មាន​ពណ៌​ក្រហម​លើ​មុខ​ទាំង​អស់។

មូលហេតុ​គឺ​ដោយ​សារ​ក្របខ័ណ្ឌ​កំពូល​អ៊ីតាលី​ចូល​រួម​យុទ្ធនាការ​ ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ទើប​កីឡាករ​គ្រប់រូប​តម្រូវ​ឲ្យ​លាប​ពណ៌​ក្រហម​លើ​មុខ។ ឆ្នូត​ក្រហម​គឺ​ជា​និមិត្ត​សញ្ញា​ដែល​ប្រើ​សម្រាប់​ចលនា​ដែល​ដឹកនាំ​ដោយ​អង្គការ​មនុស្សធម៌​មួយ​នៅ​អ៊ីតាលី​ឈ្មោះ​ថា WeWorld Onlus៕

ប្រភព៖ Talk Sport ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់