- 2018-11-20 02:27:44
- ព័ត៌មាន
បែកធ្លាយ ក្រដាសដែលគ្រូហុងឡង់ប្រាប់ឲ្យ Van Dijk ធ្វើខ្សែប្រយុទ្ធចុងម៉ោង
- 2018-11-20 02:27:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកធ្លាយ ក្រដាសដែលគ្រូហុងឡង់ប្រាប់ឲ្យ Van Dijk ធ្វើខ្សែប្រយុទ្ធចុងម៉ោង
ចន្លោះមិនឃើញ
Virgil Van Dijk បានក្លាយជាវីរបុរសជួយហូឡង់ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Nations League ក្រោយស៊ុតបញ្ចូលទីចុងម៉ោងវាយបកតាមស្មើអាល្លឺម៉ង់ ២ទល់នឹង២។
ក្រុមរហស្សនាមថាពណ៌ទឹកក្រូច ត្រូវគូប្រជែងនាំមុខរហូត២-០ មុនតាំងពីវគ្គទីមួយ ហើយលទ្ធផលនេះបានរក្សារហូតដល់៥នាទីមុនចប់ការប្រកួត។ នៅនាទី៨៥ Quincy Promes ជាអ្នកបំបែកពងមាន់ឲ្យភ្ញៀវហូឡង់តាមពីក្រោយ ហើយចុងម៉ោងនាទី៩០ Van Dijk គឺជាអ្នកតាមស្មើ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ Van Dijk ដែលជាខ្សែការពារកណ្ដាលអាចឡើងទៅរកគ្រាប់តាមស្មើ។ តាមពិតវាគឺជាយុទ្ធសាស្ត្ររបស់គ្រូបង្វឹកលោក Koeman ដែលប្ដូរឲ្យកីឡាករ Liverpoolរូបនេះឡើងទៅប្រយុទ្ធនៅចុងម៉ោង។ គេអាចដឹងពីយុទ្ធសាស្ត្រខាងលើក្រោយឃើញក្រដាសរបស់អតីតអ្នកចាត់ការ Everton នៅលើស្មៅពេលចប់ការប្រកួត៕