• 2018-11-20 02:03:34
  • បាល់ទាត់

ហូឡង់​ជា​​ក្រុម​ចុងក្រោយ​​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ Nations League (League A)

  • 2018-11-20 02:03:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Virgil van Dij បាន​ទាត់​បញ្ចូល​ទី​ចុង​ម៉ោង​​ជួយ​ឲ្យ​​ហូឡង់​តាម​ស្មើ​អាល្លឺម៉ង់ ២-២ មាន​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន Nations League នៃLeague A កាល​ពី​យប់​មិញ។

ក្នុង​ការ​ប្រកួត​ម្ចាស់​ផ្ទះ​អាល្លឺម៉ង់​​ដែល​ធ្លាក់​ទៅ League B បាត់​ទៅ​ហើយ​នោះ​បាន​នាំ​មុខ​មុន​​ដល់​ទៅ​២​​គ្រាប់​ធ្វើ​បាន​ដោយ​កីឡាករ Timo Werner និង Leroy Sane។ ប៉ុន្តែ​នៅ​ចុងម៉ោង​ទៅ​ហើយ​ពោល​នាទី​៨៥ កីឡាករ Quincy Promes រក​បាន​មួយ​គ្រាប់​ឲ្យ​ហូឡង់​វិញ មុន​ពេល Virgil van Dij បន្ថែម​មួយ​គ្រាប់​ទៀត​នៅ​ម៉ោង​បន្ថែម។

សម្រាប់​លទ្ធផល​នេះ​គ្រប់គ្រាន់​ឲ្យ​ហូឡង់​ឈរ​កំពូល​តារាង​​ Group 1 នៃ League A បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាមួយ​ ស្វីស ព័រទុយហ្គាល់​និង​អង់គ្លេស។ ការ​ចាប់​ឆ្នោត​ប្រកួត​វគ្គ Semi-Final នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៣ ខែ ធ្នូ ឆ្នាំ ២០១៨​​ខាង​​​មុខ​នៅ សាធារណរដ្ឋអៀរឡង់៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់