• 2018-11-16 13:49:40
  • បាល់ទាត់

Nike ផលិត​អាវ​ Barca ឈុត​ពិសេស

  • 2018-11-16 13:49:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​សម្ភារៈ​កីឡា​ Nike បាន​ប្រកាស​នូវ​អាវ​របស់​ Barcelona ឈុត​ពិសេស​ដើម្បី​អបអរ​នូវ​ភាព​ជា​ដៃ​គូរ​រយៈពេល​ ២០​ឆ្នាំ។ ឈុត​ពិសេស​នេះ ជា​ទំនិញ​ពាណិជ្ជកម្ម​ មិន​មែន​ជា​អាវ​សម្រាប់​ពាក់​ពេល​ប្រកួត​ទេ​។

ឈុត​មួយ​នេះ ត្រូវ​បាន​ឆ្នៃ​ឡើង​ដោយ​ច្របាច់​បញ្ចូល​នូវ​ម៉ូដ​ដែល​ធ្លាប់​ប្រើ​ក្នុង​អតីតកាល​ ដើម្បី​ជា​ការ​រំលឹក​ឡើង​វិញ​នូវ​អនុស្សាវរីយ៍ ក៏​ដូច​ជា​ភាព​រុង​រឿង​ និង​ជោគជ័យ​របស់​ក្លឹប ចាប់​តាំង​ពី​ឆ្នាំ ១៩៩៨​មក។

អាវ​នេះ ត្រូវ​បាន​ដាក់​លក់​តាម​អនឡាញ​ដែល​ចែក​ចាយ​ដោយ​ ក្រុមហ៊ុន​ Nike ចាប់​ពី​ថ្ងៃ​ទី ២១​ វិច្ឆិកា​ នេះ​តទៅ៕

ប្រភព៖ 90min ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់