• 2018-11-16 13:19:54
  • ប្រដាល់

មើល​កន្លែង​ហ្វឹកហាត់​​របស់​សុខធី​នៅ​ឥណ្ឌូ​ត្រៀម​ប៉ះ​ Lerdsila

  • 2018-11-16 13:19:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​គុន​ខ្មែរ​ សុខ ធី​នឹង​ត្រូវ​ប៉ះ​ Lerdsila នៅ​កម្មវិធី​ប្រកួត One Championship នា​ទីក្រុង​ហ្សាការតា​នៅ​ថ្ងៃ​សៅរ៍​ ស្អែក​នេះ​។

នេះ​គឺ​ជា​ការ​ប៉ះ​គ្នា​លើក​ទី​ពីរ​ហើយ​រវាង​កីឡាករ​ទាំង​ពីរ​​ដោយ​កាល​ពី​លើក​មុន​ Lerdsila បាន​យក​ឈ្នះ​សុខ​ ធី​ទាំង​ចម្រូងចម្រាស​នៅ​ទីក្រុង​ម៉ាកាវ​ ប្រទេស​ចិន​ ទើប​ធ្វើ​ឲ្យ​មាន​ការ​សុំ​សង​សឹក​លើក​នេះ។​

អ្នក​ប្រដាល់​កម្ពុជា​មាន​ប្រភព​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ធ្វើ​បទ​សម្ភាសន៍​ផ្ដាច់​មុខ​ជាមួយ​ Sabay នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ថា​ ខ្លួន​មាន​សង្ឃឹម​៦០ ទៅ​៧០​ភាគ​រយ​ដើម្បី​យក​ឈ្នះ​គូ​ប្រកួត ដោយ​សារ​មាន​ការ​ហ្វឹកហាត់​ និង​ត្រៀម​លក្ខណៈ​បាន​ដិតដល់។​ ចំណុច​មួយ​ដែល​សុខធី​មើល​ឃើញ​ថា​ Lerdsila ខ្លាំង​នោះ​គឺ​ភាព​រហ័សរហួន​ និង​ការ​ប្រើ​ជើង។​

ចំពោះ​អាហារ​ហូបចុក​វិញ​គឺ​គ្មាន​បញ្ហា​អ្វី​នោះ​ទេ​ដោយសារ​​លោក​គ្រូ​បង្វឹក​ហ៊ុន ច័ន្ទរាជ​បាន​នាំ​រូប​គេ​ទៅ​បរិភោគ​អាហារ​នៅ​ហាង​ចិន​ព្រោះ​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​នឹង​អាហារ​នៅ​កម្ពុជា​។ សូម​មើល​កន្លែង​ហ្វឹកហាត់​របស់​សុខ ធី​ស្ថិត​ក្នុង​សណ្ឋាគារ​ NAM Hotel នៅ​ខាង​ក្រោម៖​

អត្ថបទ៖ វីរ័ត្ន

មតិយោបល់