• 2018-11-16 11:46:07
  • បាល់ទាត់

គ្រូ​អង់គ្លេស​ មិន​ពេញ​ចិត្ត​ទម្រង់​លេង​របស់​កូន​ក្រុម​ខ្លួន

  • 2018-11-16 11:46:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ទោះ​ជា​អង់គ្លេស​ឈ្នះ​អាមេរិក​ក្នុង​លទ្ធផល​ ៣-០​ក្ដី ក៏​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​លោក Garreth Southgateនៅ​តែ​មិន​ទាន់​ពេញ​ចិត្ត​នឹង​ទម្រង់​របស់​កូន​ក្រុម​ខ្លួន​ ហើយ​ព្រមាន​ថា​ ទម្រង់​លេង​បែប​នេះ លេង​មិន​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ឡើយ។

Southgate និយាយ​ថា​៖ " ខ្ញុំ​អត់​ចូលចិត្ត​ក្រុម​ខ្ញុំ​ ត្រង់​ថា​ពន្លែង​បាល់​ច្រើន​ពេក​។ យើង​ដាក់​សម្ពាធ​ពួក​គេ​ល្អ​ហើយ​ តែ​យើង​ក៏​បើក​ឲ្យ​គេ​ចូល​ស្រួល​ៗ​ដែរ។ ចុង​បញ្ចប់​ ពួក​យើង​លេង​ដោយ​គ្មាន​វិន័យ​ ទម្រង់​លេង​ក៏​ផ្លាស់​ប្ដូរ​។ បើ​នៅ​តែ​អញ្ចឹង​ទៀត ប៉ះ​ក្រូអាត​ យើង​នឹង​ចាញ់ " ។

លោក​បាន​បន្ត​ថា​៖ " យើង​អត់​ទាន់​ពិភាក្សា​គ្នា​រឿង​ហ្នឹង​ទេ ព្រោះ​អី Rooney ថ្លែង​សុន្ទរកថា​យ៉ាង​ល្អ​មួយ​ពេល​ចប់​ប្រកួត ហើយ​ខ្ញុំ​ក៏​មិន​ចង់​បំផ្លាញ​បរិយាកាស​នេះ​ដែរ ប៉ុន្តែ​ខ្ញុំ​នឹង​និយាយ​ឲ្យ​ដឹង​គ្នា​ នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ អង់គ្លេស​ នឹង​បើក​ទ្វា​កីឡដ្ឋាន​ Wembly ទទួល​ក្រូអាត​ នៅ​ថ្ងៃ​អាទិត្យ​នេះ ក្នុង​ក្របខ័ណ្ឌ UEFA Nations League បន្ទាប់​ពី​ក្រូអាត​សងសឹក​អេស្ប៉ាញ​បាន​សម្រេច​ក្នុង​លទ្ធផល ៣-២​កាល​ពី​យប់​មិញ​នេះ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់