• 2018-11-19 05:58:26
  • ព័ត៌មាន

ហ៊ិន ច័ន្ទនីរ័ត្ន ប្រកាសត្រៀមខ្លួនរត់ម៉ារ៉ាតុងដើមខែក្រោយនេះរួចរាល់ហើយ ចុះ Fan វិញ?

  • 2018-11-19 05:58:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុននេះបន្តិចពិធីការនីពូកែវោហារសាសព្ទ បានបញ្ចេញវីដេអូ១ ដោយបានបង្ហើបថានាងនឹងទៅចូលរួមក្នុងកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តលើកទី ២៣ ។ អ៊ីចឹងចង់រត់ជាមួយ ហ៊ិន ច័ន្ទនីរ័ត្ន អត់? បើចង់អ្នកចុះឈ្មោះហើយ កុំភ្លេចទៅជួប Idol នៅមុខប្រាសាទអង្គរវត្តនៅព្រឹកថ្ងៃអាទិត្យ ទី ២ ខែធ្នូ ឆ្នាំនេះណា!

កម្មវិធីរត់ប្រណាំងខាងលើនេះនឹងចាប់ផ្តើមចាប់ពីម៉ោង ៥:៥០ នាទីព្រឹក ក្នុងនោះមានចម្ងាយរត់បីប្រភេទ មានប្រភេទ ២១ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ ឬ ៣ គីឡូម៉ែត្រ អ្នកអាចជ្រើសរើសមួយណាក៏បាន។ អូហ៍ភ្លេចប្រាប់ នីរ័ត្ន ខ្សឹបប្រាប់ថា បើអត់មានដៃគូរត់ អាចរត់ជាមួយនាងបាន!

ចង់ដឹងថា Idol នីរ័ត្ន និយាយអីខ្លះពីការរត់ដើមខែធ្នូខាងមុខនេះ តាមដានវីដេអូខាងក្រោម៖

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់