• 2018-11-16 07:09:34
  • បាល់ទាត់

Bayern Munich ​ទាក់ទង Zidane ​ទៅ​ដឹក​នាំ​ជំនួស​លោក Kovac

  • 2018-11-16 07:09:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Bayern Munich ​កំពុង​ទាក់ទង​លោក Zinedine Zidane ​ដើម្បី​ទៅ​ជំនួស​តំណែង​អ្នក​ចាត់ការ ​របស់​លោក Niko Kovac ​ក្រោយ​ពី​ក្រុម​លេង​មិន​បាន​ល្អ​រដូវ​កាល​នេះ។

Zinedine Zidane

ប៉ុន្មាន​សប្ដាហ៍​មុន ​ដំណឹង​ថា Man Utd ​នឹង​បណ្ដេញ​លោក Jose Mourinho ​ចេញ ​ហើយ​យក​លោក Zidane ​មក​ជំនួស​វិញ​នោះ ​បាន​ផ្ទុះ​ឡើង ប៉ុន្តែ​មិន​ទាន់​បាន​ក្លាយ​ជា​ការ​ពិត​ឡើយ។ ខណៈ​ដែល​ពេល​នេះ​វិញ ​កៅ​អី​របស់​លោក Niko Kovac ​នៅ​ក្លឹប Bayern Munich ​ឯ​ណោះ ​ក្ដៅ​ជាង​កៅអី​របស់​លោក Jose ​ទៅ​ទៀត ​ហើយ​ប្រធាន​ក្លឹប​យក្ស​អាល្លឺម៉ង់​ក៏​កំពុង​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី​ដែរ។

Niko Kovac

ជាមួយ​ការ​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី​នេះ​ដែរ ​ក្លឹប Bayern Munich ​បាន​មើល​ឃើញ​លោក Zidane ​ដែល​កំពុង​ទំនេរ ​មិន​ទាន់​មាន​ការងារ​ធ្វើ។ ក្លឹប​កំពុង​តែ​ចរចា​ចំពោះ​កុងត្រា​ជាមួយ​អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​រូប​នេះ ​ហើយ​អាច​នឹង​មាន​ការ​ប្រកាស​មួយ​ឆាប់​ៗ​នេះ ​អាច​នឹង​ខែ​មករា។

រំលឹក​ទៅ​វិញ​ថា លោក Kovac ​ទើប​មក​ដឹក​នាំ​ក្រុម Bayern Munich ​នា​រដូវ​កាល​នេះ ហើយ​លទ្ធផល​នៃ​ការ​ដឹក​នាំ​ក្រុម​ហាក់​ដូចជា​មិន​បាន​ល្អ​ឡើយ។ ជាក់​ស្ដែង​នៅ​លីគ Bundesliga ​ដែល​ក្រុម Bayern Munich ​ធ្លាប់​តែ​ឈរ​កំពូល​តារាង​នោះ ពេល​នេះ​កំពុង​ស្ថិត​នៅ​លេខ​៥​ឯ​ណោះ ​មាន​ត្រឹម​២០​ពិន្ទុ ​ហើយ​ចាញ់​ក្រុម​លេខ​១ Dortmund ​ដល់​ទៅ​៧​ពិន្ទុ៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់