• 2018-11-16 04:33:33
  • ព័ត៌មាន

Premier League នឹង​ដើរ​តាម​គន្លង World Cup ប្រើ​ VAR ចាប់​ពី​រដូវ​កាល​ក្រោយ

  • 2018-11-16 04:33:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍ World Cup ពេល​នេះ​លីគ​កំពូល​អង់គ្លេស Premier League សម្រេច​ចិត្ត​ថា​ នឹង​ប្រើ​ប្រព័ន្ធ​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល (VAR) ចាប់​ពី​រដូវ​កាល​ក្រោយ។

ក្រៅ​ពី​ World Cup ប្រព័ន្ធ​​ដ៏​យុត្តិធម៌​មួយ​នេះ​ក៏​កំពុង​ដាល់​លើ​ទីលាន​នៃ​លីគ​កំពូល​របស់​អ៊ីតាលី​និង​អាល្លឺម៉ង់ ហើយ​បាន​ប្រើ​ដែរ​នៅ​កម្មវិធី FA Cup និង Carabao Cup។ ក្លឹប​នៅ Premier League បាន​យល់​ស្រប​យោបល់​គ្នា​ឲ្យ​ប្រើ VAR ខណៈ​ពួក​គេ​កំពុង​ស្នើ​ទៅ​កាន់​សហព័ន្ធ​បាល់ទាត់​អន្តរ​ជាតិ​​និង​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA។

ដូច្នេះ​ប្រសិន​មាន​ការ​យល់​ព្រម​ពី​ខាង​លើ Premier League នឹង​ចាប់​ផ្ដើម​ប្រើ​ប្រព័ន្ធ VAR នៅ​រដូវ​កាល​ក្រោយ​​ចាប់​ពី​ខែ សីហា ឆ្នាំ ២០១៩៕ ​​

ប្រភព៖ Mirror ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់