- 2018-11-16 04:42:05
- ប្រដាល់
រឿង សោភ័ណ្ឌ ប៉ះ ហ្វៃប៉ា ក្រើកទៀតហើយស្អែកនេះ
- 2018-11-16 04:42:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង សោភ័ណ្ឌ ប៉ះ ហ្វៃប៉ា ក្រើកទៀតហើយស្អែកនេះ
ចន្លោះមិនឃើញ
ហ្វៃប៉ា ចេញមុខជាថ្មីសងសឹក រឿង សោភ័ណ្ឌ ស្អែកនេះ ដែលជាជំនួបល្អមើល និងអ្នកគាំទ្រចង់ទស្សនាបំផុត ព្រោះជើងខ្លាំងមកពីថៃខាងលើនេះធ្លាប់ភ្លាត់ចាញ់សន្លប់ម្ដងដោយមិននឹកស្មាន។
គូខាងលើនេះនឹងធ្វើឲ្យកក្រើកសង្វៀនតែម្ដង ដោយសារអ្នកទាំងពីរសុទ្ធតែមានថ្វីដៃ ហើយជាជំនួបសងសឹកទៀតផង ដូច្នេះម្នាក់ៗគឺចង់ឈ្នះរៀងៗខ្លួន។ ការប្រកួតនេះរឹតតែតានតឹង និងល្អមើលថែមទៀត ព្រោះអ្នកទាំងពីរមានការឃ្នើសចិត្តគ្នាមុនការប្រកួតផងដែរ តាមរយៈយល់ឃើញរបស់ពួកគេមុខការប៉ះគ្នាផ្លូវការថ្មីៗនេះ។
ហ្វៃប៉ា ជាកីឡាករមានកាយសម្បទាល្អ ទាំងសាច់ និងកម្ពស់ចំណែកស្នៀតប្រយុទ្ធក៏មិនអន់ឡើយ ប៉ុន្តែដោយសារតែប្រយ័ត្នកណ្ដាប់ដៃប៉ុណ្ណោះ មិនចាប់អារម្មណ៍ការទាត់ចោលរបស់ សោភ័ណ្ឌ នាជំនួបទី១ ជាហេតុធ្វើឲ្យសន្លប់ទាំងមិនទាន់ចេញក្បាច់អស់ផង ដូច្នេះប៉ះលើកនេះដឹងតែជក់ចិត្តហើយ។
ចំណែក សោភ័ណ្ធ របស់កម្ពុជាវិញ តប់ទៅនិងការលើកឡើងរបស់ ហ្វៃប៉ា ដែលថាខ្លួន«វ៉ៃរំអួយ និងសុំឲ្យវ៉ៃអស់ពីសមត្ថភាព» ថា សូមកុំវ៉ៃចំណុចពិសេសរបស់ខ្លួនទៅបានហើយ។ ដូច្នេះពេលប្រកួតស្អែកនេះច្បាស់ណាស់ ពួកគេចង់ផ្ដាច់គ្នារៀងៗខ្លួនហើយ។ ប៉ះគ្នាលើកនេះ អ្នកលេងគុនខ្មែររូបនេះប្រហែលជាប្រុងប្រយ័ត្នខ្លាំងហើយ ជាងការប៉ះគ្នាជាមួយ កាំឡៃផេត សប្ដាហ៍មុនទៅទៀត។ ការហ្វឹកហាត់វិញជឿជាក់ថាម៉ត់ចត់ និងច្រើនជាងមុនដែរ។
រំលឹកដែរថា រឿង សោភ័ណ្ឌ ធ្លាប់ផ្ដួល ហ្វៃប៉ា ឲ្យសន្លប់ក្នុងទឹកទី២ ម្ដងហើយនាជំនួបមិត្តភាពអន្តរជាតិនៅសង្វៀន CNC កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨។ ពួកគេនឹងប៉ះគ្នានារសៀលស្អែកនេះជាលើកទី២ នៅ CNC ដដែល៕
វីដេអូប្រកួត៖