• 2018-11-16 02:38:12
  • បាល់ទាត់

ជ័យជម្នះ​​ក្រូអាត​លើ​អេស្ប៉ាញ បន្ត​ក្ដី​សង្ឃឹម​​ដល់​​អង់គ្លេស​ប្រជែង​ពាន Nations League

  • 2018-11-16 02:38:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជម្រើស​ជាតិ​ក្រូអាត​​អាច​រក​បាន​គ្រាប់​ចុងម៉ោង​យក​ឈ្នះ​អេស្ប៉ាញ​លទ្ធផល ៣-២​ នៅ​ពាន Nations League ស្របពេល​លទ្ធផល​នេះ​​បន្ត​ជីវិត​ឲ្យ​អង់គ្លេស​មាន​ឱកាស​ប្រជែង​ពាន​ជា​បន្ត​ទៀត។

វគ្គ​ទី​១​ក្រុម​ទាំង​ពីរ​មិន​អាច​ធ្វើ​អ្វី​គ្នា​បាន​ឡើយ។ ឈាន​ដល់​វគ្គ​ទី​ពីរ​ក្រូអាត​អាច​រក​គ្រាប់​បាន​មុន​ដោយ​កីឡាករ Andrej Kramaric មុន​ពេល Daniel Ceballos របស់​អេស្ប៉ាញ​តាម​ស្មើ​វិញ។ នាទី​៦៩ Tin Jedvaj រក​បាន​គ្រាប់​ទី​ពីរ​ឲ្យ​ក្រូអាត តែ​៩​នាទី​បន្ទាប់ Sergio Ramos ក៏​បាន​តាម​ស្មើ​ម្ដង​ទៀត។ ចូល​ដល់​ម៉ោង​បន្ថែម​ទៅ​ហើយ​ Tin Jedvaj ក៏​ទម្លុះ​សំណាញ់​មាន​១​គ្រាប់​ទៀត ដែល​ជា​គ្រាប់​ជ័យជម្នះ​របស់​ក្រូអាត។

ឆ្លង​កាត់​ការ​ប្រកួត​នេះ​ក្រុម​ទាំង​៣​​រួម​មាន​៖ អេស្ប៉ាញ អង់គ្លេស​និង​ក្រូអាត​ដែល​ស្ថិត​នៅ​ Group ៤ នៃ​ League A សុទ្ធ​តែ​នៅ​សល់​ឱកាស​ឈរ​កំពូល​តារាង​បាន​ដូច​គ្នា ខណៈ​អង់គ្លេស​និង​ត្រូវ​ជួប​ក្រូអាត​ប្រកួត​ចុងក្រោយ​នៅ​​ថ្ងៃ​អាទិត្យ​នេះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់