• 2018-11-16 02:38:41
  • បាល់ទាត់

អ្នក​គាំទ្រ​សរសើរ Honda ​បង្ហាត់​កម្ពុជា​ផង ​ហើយ​ក៏​​ឆ្លៀត​ហាត់​ខ្លួន​ឯង​ដែរ​

  • 2018-11-16 02:38:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​Keisuke Honda ​បាន​បង្ហោះ​រូបភាព​២​សន្លឹក​ស្ដី​ពី​ការ​ហ្វឹកហាត់​របស់​ខ្លួន​នៅ​ស្ដាត​អូឡាំពិក ​កាល​ពី​ព្រឹកមិញ​នេះ។

រូបភាព​ Honda ហ្វឹកហាត់ (រូបថត៖ Honda)

២​សន្លឹក​នេះ ​បាន​បង្ហាញ​អ្នក​គាំទ្រ​ថា Honda ​មក​បង្ហាត់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​មែន ប៉ុន្តែ​ខ្លួន​ឯង​ក៏​តែងតែ​ហាត់​ជា​ទៀងទាត់​ដែរ ដើម្បី​ឱ្យ​កាយ​សម្បទា​ល្អ ​ព្រោះ​មាន​ភារកិច្ច​លេង​ឱ្យ​ក្លឹប​អាជីព​នៅ​អូស្ត្រាលី​ទៀត។ ខណៈ​ដែល​រូបភាព​បង្ហោះ​នោះ ​អាច​នឹង​ជា​សកម្មភាព​ហ្វឹកហាត់​ពេល​ព្រឹក ​មុន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​មក​ដល់​ទីលាន​ហ្វឹកហាត់ ព្រោះ​ព្រឹក​នេះ​ពួកគេ​ក៏​ហាត់​នៅ​អូឡាំពិក​ដែរ។

រូបភាព​ Honda ហ្វឹកហាត់ (រូបថត៖ Honda)

ក្រោម​ការ​ដឹក​នាំ​របស់ Honda ​តាំង​ពី​ទទួល​បាន​តំណែង​មក ​ក្រុម​កម្ពុជា​មិន​ទាន់​ស្គាល់​រសជាតិ​ឈ្នះ​នៅ​ឡើយ​ទេ។ ដោយ​ឡែក​នៅ​ពាន​រង្វាន់ AFF Suzuki Cup ​ឆ្លង​កាត់​២​ប្រកួត​ចាញ់​ទាំង​ពីរ​ប្រកួត ​ហើយ​ថ្ងៃ​ទី​២០​ខាង​មុខ​នេះ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ក្បែរ​​របង​ឡាវ ​ទៀត​ហើយ។ ការ​ប្រកួត​ទល់​ឡាវ ​នេះ រំពឹង​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ច្រើន ត្បិត​អី​កម្ពុជា​មាន​កំណត់ត្រា​លេង​ល្អ​ជាមួយ​ក្រុម​ឡាវ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់