• 2018-11-16 02:10:21
  • បាល់ទាត់

ថ្ងៃ​លា​ចុងក្រោយ​​របស់ Rooney ​មិន​សូវ​មាន​អ្នក​មក​ទស្សនា​ច្រើន​កុះករ

  • 2018-11-16 02:10:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Wayne Rooney បាន​បង្ហាញ​ខ្លួន​លើក​ទី​១២០​និង​ជា​ការ​ប្រកួត​ចុងក្រោយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​យក​ឈ្នះ​អាមេរិក​លទ្ធផល ៣-០ កាល​ពី​យប់​មិញនៅ​កីឡដ្ឋាន Wembley។

៣​គ្រាប់​របស់​អង់គ្លេស​ធ្វើ​បាន​ដោយ​កីឡាករ Jesse Lingard, Alexander Arnold និង Callum Wilson។ Rooney ដែល​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​បាន​ផ្លាស់​ប្ដូរ​​ចូល​នៅ​៣២​នាទី​ចុងក្រោយ ដោយ​ទទួល​តួ​នាទី​ជា​ប្រធាន​ក្រុម​និង​ពាក់​អាវ​លេខ​១០។

ការ​ប្រកួត​នេះ​​គេ​បាន​ឲ្យ​ឈ្មោះ​ថា មូលនិធិ​អន្តរជាតិ  The Wayne Rooney  សម្រាប់​ទឹក​ប្រាក់​ដែល​ទទួល​បាន​ពី​ការ​ប្រកួត​​នឹង​ផ្ដល់​ខ្លះ​ទៅ​កាន់​​ជំនួស​សប្បុរសធម៌​របស់​ក្លឹប Manchester United។  តែ​អ្វី​ដែល​ជា​រឿង​ចាប់​អារម្មណ៍ Rooney ជា​វីរបុរស​បាល់ទាត់​ម្នាក់​របស់​អង់គ្លេស ប៉ុន្តែ​ថ្ងៃ​​ប្រកួត​ចុងក្រោយ​របស់​គេ​បែរ​ជា​សល់​កៅអី​ទំនេរ​ជា​ច្រើន ខណៈ​​ការ​ប្រកួត​មាន​អ្នក​ចូល​ទស្សនា​ជិត​៧​ម៉ឺន​នាក់Wayne Rooney ហាក់​មាន​អារម្មណ៍​ក្ដុកក្ដួល​នៅ​ពេល​បក់ដៃ​លា​អ្នក​គាំទ្រ៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់