• 2018-11-15 12:22:38
  • បាល់ទាត់

គ្រូ​អាហ្សង់ទីន​ បង្ហើប​ពី​ពេល​ដែល​ Messi មក​ជួយ​ជម្រើស​ជាតិ​វិញ

  • 2018-11-15 12:22:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ លោក Jorge Burruchaga និយាយ​ថា​ ខ្សែ​ប្រយុទ្ធ​ Lionel Messi នឹង​មក​ជួយ​ក្រុម​ជម្រើស​ជាតិ​វិញ​នៅ​ឆ្នាំ ២០១៩។

លោក​បាន​និយាយ​ថា​៖ " Messi អាច​នឹង​មក​ជួយ​ក្រុម​ជម្រើស​ជាតិ​វិញ​នៅ​ឆ្នាំ​ក្រោយ​នេះ ក្នុង​ព្រឹត្តិការណ៍ Copa America នៅ​ទឹកដី​ប្រេស៊ីល " ។

លោក​បាន​បន្ត​ថា​៖ " អត់​មាន​កាលបរិច្ឆេទ​ពិត​ប្រាកដ​ទេ តែ​គេ​នឹង​មក​ជួយ​ក្រុម​មុន​ដាច់​ឆ្នាំ​ឡើយ។ វា​មិន​អាច​ទៅ​រួច​ដែរ​ ដែល​ Messi អត់​មក​អាហ្សង់ទីន​វិញ​នោះ។ ខ្ញុំ​ជឿជាក់​ថា​ គេ​នឹង​មក​វិញ​នៅ​ឆ្នាំ ២០១៩​នេះ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា ខ្សែ​ប្រយុទ្ធ​ជើង​ឯក​ Balon d'Or ៥​សម័យ​ កីឡាករ​ Lionel Messi បាន​ខក​ខាន​មក​លេង​ឲ្យ​ក្រុម​អាហ្សង់ទីន​ ចាប់​តាំង​ពី​ចាញ់​បារាំង​ នៅ​វគ្គ​ ១៦​ក្រុម​ នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ក្នុង​ទឹកដី​រុស្ស៊ី៕

ប្រភព៖ Fox Sports Asia ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់