• 2018-11-15 09:01:00
  • ប្រដាល់

រ៉េមមី​ ហ៊ូ​ ការ​ជួយ​កីឡាករ​កម្ពុជាលើក​នេះ ​មិន​មែនលើកចុងក្រោយ​

  • 2018-11-15 09:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​ច្នៃ​ម៉ូដ​​សំលៀកបំពាក់​លំដាប់​អន្តរជាតិ​ លោក​ រ៉េមមី​ ហ៊ូ​ បាន​កាត់​ខោអាវ​ ដល់​កីឡាករ​ជើង​ខ្លាំង​វ័យ​ក្មេង​ សុខ​ ធី​ លើក​នេះ​មិនមែន​ជា​លើក​ចុង​ក្រោយ​នោះ​ទេ​ ដោយ​គម្រោង​សហការ​ជា​មួយ​សហព័ន្ធ​ MMA​ កម្ពុជា ​យ៉ាង​ហោច​ណាស់​​ក៏​២ឆ្នាំ​។​

លោក រ៉េមមី ហ៊ូ​ ពេលឧបត្ថម្ភ សុខ​ ធី

លោក​ រ៉េមមី​ ហ៊ូ​ បាន​ឲ្យ​ដឹង​ថា​ លោក​សប្បាយ​ចិត្ត​ដែល​បាន​រួម​សហការ​គ្នា​ជា​មួយ​សហព័ន្ធ ​MMA​ កម្ពុជា​ ហើយ​បាន​កាត់​ខោអាវ​សម្រាប់​កីឡាករ​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ប្រកួត​តំណាង​ឲ្យ​ប្រទេស​ម្ដងៗ។​ រឹតតែ​សប្បាយ​ជាង​នេះ​ទៅ​ទៀត​នោះ​ បាន​កាត់​ឲ្យ​ សុខ​ ធី​ ព្រោះ​ពេល​​​បាន​ដឹង​​ប្រវត្តិ​ប្រកួត​ និង​សមត្ថភាព​ប្រកួត​ជើង​ខ្លាំង​រូប​នេះ​ពិត​ជា​អស្ចារ្យ​ណាស់។​

បុរស​ខ្មែរ​អាមេរិក​ខាង​លើ​នេះ​ បញ្ជាក់​ដែរ​ថា​ នេះ​មិនមែន​ជា​លើក​ចុង​ក្រោយ​ដែល​កាត់​ខោអាវ​ជូន​កីឡាករ​កម្ពុជា​នោះ​ទេ​ ពោល​​គឺ​នឹង​​សហការ​គ្នា​មាន​យូរអង្វែង​ទៀត​ ហើយ​នៅ​ជំហាន​បន្ទាប់​អាច​មាន​ការ​បន្ថែម​លើ​ការ​តុបតែង​ពី​លើ​បច្ចុប្បន្ន​នេះ។​

លោក រ៉េមមី ហ៊ូ ឧបត្ថម្ភ មាស ម៉ើ​

លោក​ រ៉េមមី​ ហ៊ូ​ ជា​តារា​ច្នៃ​ម៉ូដ​ខោអាវ​ល្បីឈ្មោះ​លើ​ឆាក​អន្តរជាតិ​។ ពីរលើក​ចុង​ក្រោយ​​នេះ​ លោក​បាន​ជួយ​កាត់​ខោអាវ​ដល់​កីឡាករ​ប្រដាល់​កម្ពុជា​ មាស​ ម៉ើ​ រិន​ សារ័ត្ន​ ហ៊ុន​ ច័ន្ទរាជ្យ​ សាន​ សៃយ៉ាន់​ និង​ សុខ​ ធី​ ដើម្បី​ស្លៀក​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​កម្មវិធី One Championship​ ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់