• 2018-11-15 04:27:23
  • បាល់ទាត់

កំពូល​កីឡាករ​ ៥​រូប​​ល្អ​ខ្លាំង តែ​មិន​ដែល​ឈ្នះ Ballon d'Orសោះ

  • 2018-11-15 04:27:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ballon d'Or ជា​ពាន​រង្វាន់​មួយ​ដែល​​ដែល​ផ្ដល់​ជូន​ដល់​កីឡាករ​​លេង​លេច​ធ្លោ​ប្រចាំ​ឆ្នាំ។ វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ទស្សនាវដ្ដី​បារាំង France Football ក្នុង​ឆ្នាំ​១៩៥៦។ កីឡាករ​បាល់ទាត់​ទាំង​អស់​​សុទ្ធ​តែ​ប្រាថ្នា​ចង់​បាន​ពាន​មួយ​នេះ ប៉ុន្តែ​​កីឡាករ​មួយ​ចំនួន​ហាក់​លេច​​ធ្លោ​ជា​ច្រើន​ឆ្នាំ​លើ​វិស័យ​បាល់ទាត់​តែ​មិន​ដែល​ឈ្នះ​ពាន​មួយ​នេះ​សោះ។ ខាង​ក្រោម​នឹង​បង្ហាញ​កីឡាករ​ល្អ​៥​នាក់ មិន​​ធ្លាប់​កាន់​ពាន Ballon d'Or ៖

១. Gianluigi Buffon

ពាន Ballon d'Or ហាក់​មិន​សូវ​​ឲ្យ​តម្លៃ​លើ​អ្នក​ចាំ​ទី​ប៉ុន្មាន​ទេ។ ចាប់​តាំង​ពី​បង្កើត​ពាន​នេះ​មក​មាន​តែ​លោក Lev Yashin (ជនជាតិ​រុស្សី) ​តែ​ម្នាក់​គត់​ដែល​ជា​អ្នក​ចាំ​ទី​ធ្លាប់​ឈ្នះ Ballon d'Or ក្នុង​ឆ្នាំ​១៩៦៣។

Buffon ធ្លាប់​ជួយ​អ៊ីតាលី​ឈ្នះ World Cup ២០០៦ ក្នុង​ចំណោម​៧​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​​គេ​បិទ​មិន​ឲ្យ​គេ​ទាត់​បញ្ចូល​ទី​ដល់​៥​ប្រកួត។ បុរស​វ័យ​៤០​ឆ្នាំ​ធ្លាប់​ឈ្នះ​ពាន Serie A ដល់​៩​ដង តែ​មិន​ដែល​ស្គាល់​ជាតិ​ពាន Ballon d'Or ទេ។

២. Xavi

Xavi បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​​តួនាទី​ជា​ខ្សែ​បម្រើ​ អំឡុង​ពេល​នៅ Barcelona និង​ជម្រើស​ជាតិ​អេស្ប៉ាញ។ គេ​ធ្លាប់​ជួយ​អេស្ប៉ាញ​ឈ្នះ​ World Cup ក្នុង​ឆ្នាំ​២០១០ និង Euro ២ដង​​នៅ​ឆ្នាំ​២០០៨ និង​២០១២។ អ្វី​ដែល​ពិសេស​បាន​នាំ Barca ឈ្នះ La Liga ដល់​៨​ដង។

Xavi ធ្លាប់​ជាប់​ឈ្មោះ​បេក្ខភាព​៣​នាក់​ចុងក្រោយ​ដណ្ដើម​ពាន Ballon d'Or ៣​ដង ប៉ុន្តែ​គេ​បញ្ចប់​​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៣​រហូត។

៣. Andres Iniesta

Andres Iniesta មាន​ឱកាស​ប្រជែង​ពាន Ballon d'O បាន​២​ដង តែ​ក្នុង​ឆ្នាំ​២០១០​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​២ និង​២០១២​បាន​លេខ​៣។ បាត់​ឱកាស​ទាំង​ពីរ​ដង គេ​ចាញ់​មិត្ត​រួម​ក្រុម​ Lionel Messi។

មិន​ខុស​ពី Xavi ខ្លា​ចាស់​កំពូល​ស្នៀត Iniesta នាំ​អេស្ប៉ាញ​ឈ្នះ Euro ២​ដង​២០០៨ និង​២០១០ ដែល​ជា​ឆ្នាំ​​​ដែល​ជា​ជាប់​ឈ្មោះ​កីឡាករ​ល្អ​ជា​គេ​ប្រចាំ​ព្រឹត្តិការណ៍។ អ្វី​ដែល​​គ្រប់គ្នា​ចាំ​មិន​ភ្លេច Iniesta នេះ​ហើយ​ជា​អ្នក​ទាត់​ចូល​តែ​មួយ​គ្រាប់​គត់​ជួយ អេស្ប៉ាញ​ឈ្នះ​ហូឡង់​​ផ្ដាច់ព្រ័ត្រ World Cup ២០១០។

៤.​ Thierry Henry

អំឡុង​ឆ្នាំ​២០០០​ស្ដើង រំឭក​ដល់​ខ្សែ​ប្រយុទ្ធ​គេ​នឹង​នឹក​ឃើញ Thierry Henry របស់​ Arsenal។ Henryជា​កីឡាករ​ឆ្នើម​ម្នាក់​ សម្រាប់​ពាន Ballon d'Or គេ​ធ្លាប់​បាន​លេខ​២​ក្នុង​ឆ្នាំ​២០០៣ចាញ់ Pavel Nedved របស់ Juventus និង​លេខ​៣​នៅ​ឆ្នាំ​២០០៦ ចាញ់ Fabio Cannavaro របស់​អ៊ីតាលី។

មាន​មនុស្ស​ជា​ច្រើន​យល់ថា កីឡាករ​សញ្ជាតិ​បារាំង​ត្រូវ​បាន​គេ​លួច ពាន Ballon d'Or ក្នុង​ឆ្នាំ​២០០៣​ ដោយ​កាល​នោះ​គេ​គិត​ថា Pavel Nedved ​លេច​ធ្លោ​ដល់​កម្រិត Henry ​នោះ​ទេ។

៥. Raul Gonzalez

អតីត​ប្រធាន​ក្រុម​របស់ Real Madrid​ រូប​នេះ​​ឈរ​លេខ​៣​ជា​អ្នក​ទាត់​ចូល​ទី​ច្រើន​ជាង​គេ​នៅ​ប្រវត្តិសាស្ត្រ​ Champions League និង​រក​បាន​២៧៥​គ្រាប់​នៅ La Liga។

និយាយ​ពី​ស្នាដៃ​គេ​ធ្លាប់​​លើក​ពាន​ក្នុង​ស្រុក​១០​ដង Champions League ៣​ដងជាមួយ Real Madrid។ ១៧​ឆ្នាំ​ក្នុង​អាជីព​ជាមួយ Real គេ​​បង្ហាញ​ខ្លួន​ប្រកួត​បាន​៥៥០​ដង ហើយ​មិន​ដែល​បាន​កាត​ក្រហម​សោះ។ ឆ្នាំ​២០០១ Raul ជាប់​ឈ្មោះ​បេក្ខភាព​៣​នាក់​ចុងក្រោយ​ប្រជែង​ពាន Ballon d'Or តែ​ពេល​នោះ​បាន​ត្រឹម​លេខ​២ ចាញ់ Michael Owen របស់​អង់គ្លេស៕ ​

ប្រភព៖ Sports Keeda ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់