• 2018-11-15 01:59:09
  • ព័ត៌មាន

Rooney លា​ជម្រើស​ជាតិ​ចុងក្រោយ​យប់​នេះ​ ហើយ​មាន​ចំណុច​២​គួរ​ចាប់​អារម្មណ៍

  • 2018-11-15 01:59:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ប្រកាស​ជា​ផ្លូវការ Wayner Rooney ​នឹង​ធ្វើ​ជា​ប្រធាន​ក្រុម​និង​​​ពាក់​អាវ​លេខ​១០​វិញ ពេល​ដែល​​បង្ហាញ​ខ្លួន​ចុងក្រោយ​​លា​ជម្រើស​ជាតិ​នៅ​រាត្រី​នេះ។

កីឡាករ​វ័យ​៣៣​ឆ្នាំ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​កាល​ពី​ឆ្នាំ​២០១៧។ ប៉ុន្តែ​គេ​នឹង​បង្ហាញ​ខ្លួន​លើក​ទី​១២០ ហើយ​ក៏​ជា​ការ​លេង​ចុងក្រោយ​ក្នុង​ប្រកួត​មិត្តភាព​រវាង​អង់គ្លេស​និង​អាមេរិក នៅ​កីឡដ្ឋាន Wembley នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ម៉ោង​៣​រំលង​អាធ្រាត្រ។​

ចាប់​ផ្ដើម​ការ​ប្រកួត Fabian Delph នឹង​ផ្ដើម​ធ្វើ​ជា​ប្រធាន​ក្រុម​ដំបូង ប៉ុន្តែ​​គេ​នឹង​ផ្ដល់​តំណែង​មួយ​នេះ​ទៅ​ឲ្យ Rooney វិញ នៅ​ពេល​ដែល​ប្ដូរ​ចូល​នៅ​វគ្គ​ទី​២។ កីឡាករ​របស់ DC United ក៏​នឹង​មាន​ការ​ឈរ​ជា​របង​កិត្តិយស​ផង​ដែល​ក្នុង​ការ​ប្រកួត។ Wayner Rooney ​បាន​បញ្ចប់​ភារកិច្ច​ពី​ជម្រើស​ជាតិ​ដោយ​លេង​បាន​១១៩​ប្រកួត ទាត់​បញ្ចូល​ទី​៥៣​គ្រាប់​ជាប់​ឈ្មោះ​ជា​កីឡាករ​ទាត់​ចូល​ច្រើន​ជាង​គេ​ឲ្យ​អង់គ្លេស៕ ​​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់