• 2018-11-14 07:08:49
  • ប្រដាល់

មិន​ងាយ​បាន​ឃើញ​ ធ្នូសឹកឡេក​ ចេញ​ក្បាច់​ស្រវឹង​បែប​នេះ​ទេ​

  • 2018-11-14 07:08:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ដែល​ជក់ចិត្ត​ និង​បុក​តាំង​ពី​ដើម​ទឹក​រហូត​បញ្ចប់​រវាង​ ឈិត​ សេរីវណ្ណថង​ និង​ ធ្នូសឹកឡេក​ កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​នេះ​ ពិត​ជា​ល្អ​មើល​ មាន​អ្នក​គាំទ្រ​សរសើរ​ថា​ការ​ប្រកួត​កក្រើក​មែនៗ។​ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នឹក​ស្មាន​មិន​ដល់​នោះ​ គឺ​ការ​វ៉ៃ​របស់​ សេរីវណ្ណថង​ ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​រាប់​កីឡាករ​ថៃ​ខាង​លើ​ ដល់​ទៅ​២ដង​ក្នុង​ទឹក​ទី៣​ ហើយ​បន្ថែម​ពី​នេះ​ទៀត​នោះ​ ក៏​មាន​របួស​បែក​ចន្លោះ​ចិញ្ចើម​ដេរ​អស់​៤ថ្នេរ​ទៀត​ផង។​ ការ​ប្រកួត​មួយ​នេះ​អាច​និយាយ​បាន​ថា​ ជា​រឿង​កម្រ​មួយ​ដែល​បាន​ឃើញ​ជើង​ខ្លាំង​ម្ចាស់​ខ្សែក្រវាត់​របស់​ថៃ​ ធ្នូសឹកឡេក​ ចេញ​ក្បាច់​ស្រវឹង​ វង្វេង​តោង​សង្វៀន​បែប​នេះ​ទេ។​

រំលឹក​ដែរ​ថា​ ឈិត​ សេរីវណ្ណថង​ ប្រកួត​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​ ធ្នូសឹកឡេក​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១១​ ខែ​វិច្ឆិកា​ ២០១៨​ នៅ​សង្វៀន​ CNC​ នៃ​ជំនួប​សន្សំ​ពិន្ទុ​សប្ដាហ៍​ទី៣​ ពាន​រង្វាន់​ ISI​ ទម្ងន់​៥៧​គីឡូក្រាម៕​

ឈិត សេរីវណ្ណថង ពេលឈ្នះ ធ្នូសឹកឡេក

តោះ​មើល​វីដេអូ​ត្រង់​ចំណុច​នេះ​ទាំង​អស់​គ្នា៖​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់