• 2018-11-14 04:26:22
  • កីឡា​ផ្សេង​ៗ

ចំណុច​ចាប់​អារម្មណ៍​ដែល​​ប្រិយមិត្ត​មិន​គួរ​រំលង​សង្វៀន ONE នៅឥណ្ឌូណេស៊ី​​

  • 2018-11-14 04:26:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ក្បាច់​គុន​ចម្រុះ​ ONE Championship វិល​ទៅ​កាន់​ទីក្រុង​ហ្សាការតា​ ប្រទេស​ឥណ្ឌូណេស៊ី​ ​ជាតិ​ថ្មី​នៅ​ចុង​សប្ដាហ៍​នេះ​ក្នុង​ការ​ប្រកួត​ ONE: WARRIOR'S DREAM ​ថ្ងៃ​សៅរ៍​ទី​១៧​ ខែ​វិច្ឆិកា។​ ចំណុច​ដែល​ប្រិយ​មិត្ត​មិន​គួរ​ខកខាន​តាមដាន​ចុង​សប្ដាហ៍​នេះ​មាន​ដូចជា៖

១. ការ​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភពលោក

Tyler McGuire ​ត្រូវ​ដណ្ដើម​ខ្សែ​ក្រវាត់​​ពិភពលោក​ទម្ងន់​ស្រាល​ជាមួយ​គូ​ប្រជែង​ Kadestam។ កីឡាករ​មក​ពី​អាមេរិក​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ទេ​ក្នុង​ការ​ប្រកួត​ដាក់​ទ្រុង​ MMA ក្នុង​នោះ​ប្រកួត​១១​ដង​ឈ្នះ​ទាំង​១១​ដង។​ ​ងាក​ទៅ​មើល​ Kadestam វិញ​ត្បិត​ធ្លាប់​​ឈ្នះ​ ធ្លាប់​​ចាញ់​តែ​កីឡាករ​រូប​នេះ​នឹង​ជា​គូ​ប្រជែង​ដ៏​តានតឹង​របស់​ McGuire។ Kadestam វាយ​១៤​ដង​ ឈ្នះ​១០ និង​ចាញ់​៤។

២. ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់​ Nieky Holzken

Nieky Holzken ម្ចាស់​ជើង​ឯក​ប្រដាល់​សេរី​ពិភព​លោក​​នឹង​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ ONE Championship ប៉ះ​ Cosmo Alexandre ជនជាតិ​ប្រេស៊ីល។​ អ្នក​ប្រើ​កណ្ដាប់​ដៃ​ជនជាតិ​ហូឡង់​ធ្លាប់​គ្រោង​ជើងឯក​ពិភពលោក​២​លើក​ក្នុង​អាជីព​ប្រដាល់​សេរី​រយៈ​ពេល​១៦​ឆ្នាំ​​ ដូច្នេះ​ការ​បង្ហាញ​ខ្លួន​លើ​សង្វៀន​ដាក់​ទ្រុង​លើក​ទីមួយ​របស់​គេ​នឹង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង។

៣. សុខ​ ធី​ របស់​កម្ពុជា ឡើង​ជម្រះ​បញ្ជី ឡឹតសិលា

អ្នក​ប្រដាល់​វ័យ​ក្មេង​របស់​កម្ពុជា​ សុខ ធី​ ត្រូវ​តទល់​ជាមួយ​គូ​ប្រជែង​ចាស់វស្សា​​ ​ឡឹតសិលា សម្រាប់​ការ​វ៉ៃ​សេរី​។ មួយ​គូ​នេះ​ធ្លាប់​ប៉ះ​គ្នា​ម្ដង​រួច​មក​ហើយ​ក្នុង​កម្មវិធី ONE: PINNACLE OF POWER កាល​ពី​ខែ​មិថុនា​ដែល​កាលណោះ​ ​ឡឹតសិលា បាន​យក​ឈ្នះ​ទាំង​ចម្រូងចម្រាស​។

៤. ការ​សម្លឹង​ជ័យ​ជម្នះ​លើក​ទី​៣​របស់​កីឡាករ​ម្ចាស់​ផ្ទះ​ Elipitua Siregar

Elipitua Siregar គឺ​ជា​យុវជន​មាន​ទេពកោសល្យ​របស់​ឥណ្ឌូណេស៊ី​លើ​កីឡា​​ MMA។ កីឡាករ​វ័យ​២១​ឆ្នាំ​ធ្លាប់​ប្រកួត​ក្បាច់​គុន​ចម្រុះ​នេះ​២​លើក​ ហើយ​ឈ្នះ​ទាំង​២។ ការ​ប្រកួត​លើក​ទី​៣​យុវជន​មាន​ប្រភព​មក​ពី​កោះ​បាលី​ត្រូវ​ប្រឈម​មុខ​នឹង​កីឡាករ​ រហស្សនាម​ ពីងពាង​ Muhammad Imran មក​ពី​បាគីស្ថាន។ បើ​សិន​​អាច​យក​ឈ្នះ​លើ​គូ​ប្រកួត​ទៀត​នោះ​ Siregar នឹង​ធ្វើ​បាន​កំណត់ត្រា​ឈ្នះ​១០០%​ ក្នុង​អាជីព​​របស់​ខ្លួន៕

អត្ថបទ៖ វីរ័ត្ន

មតិយោបល់