• 2018-11-14 03:27:57
  • ប្រដាល់

អ្នក​ប្រដាល់​ថៃ​វ័យ​១៣​ឆ្នាំ​ម្នាក់​ស្លាប់ ក្រោយ​ត្រូវ​ជា​ច្រើន​ដៃ​ចំ​ក្បាល

  • 2018-11-14 03:27:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថៃ​​ត្រូវ​ទទួល​សម្ពាធ​ជា​ថ្មី​ក្នុង​​បម្រាម​មិន​ឲ្យ​កុមារ​ប្រកួត បន្ទាប់​ពី​អ្នក​ប្រដាល់​វ័យ​១៣​ឆ្នាំ​ម្នាក់​បាន​ស្លាប់ ក្រោយ​សន្លប់​លើ​សង្វៀន​ប្រដាល់​។

កុមារា​ Anucha Kochana បាន​ប្រកាស​ថា​ស្លាប់​​ពី​បញ្ហា​ហូរ​ឈាម​ក្នុង​ខួរ​ក្បាល​ពីរ​ថ្ងៃ​បន្ទាប់​ពី​ការ​ប្រកួត​ក្នុង​កម្មវិធី​សប្បុរសធម៌​មួយ។ បើ​តាម​ប្រភពឲ្យ​ដឹង​ថា Anucha ចាប់​ផ្ដើម​ប្រកួត​តាំង​ពី​អាយុ​៨​ឆ្នាំ ធ្លាប់​ឡើង​សង្វៀន​បាន​១៧០​ដង ដើម្បី​រក​លុយ​ជួយ​គ្រួសារ។

សភា​ថៃ​កំពុង​តែ​ពិនិត្យ​មើល​ច្បាប់​​គួរ​ដាក់​បម្រាម​មិន​ឲ្យ​ក្មេង​អាយុ​ក្រោម​១២​ឆ្នាំ​ឡើង​ប្រកួត​ប្រដាល់។ ក្នុង​ការ​ប្រកួត Anucha ត្រូវ​ដៃ​គូវាយ​ចំ​ក្បាល​ជា​ច្រើន​ដៃ​ មុន​ពេល​ដួល​លើ​រេញ។ ដៃ​គូ​ប្រកួត​របស់​គេ​ដែល​មាន​វ័យ​១៤​ឆ្នាំ​​បាន​និយាយ​ថា គេ​ពិត​ជា​សោកស្ដាយ​ខ្លាំង​ពី​អ្វី​ដែល​បាន​កើត​ឡើង និង​គេ​ក៏​មិន​ចង់​ឲ្យ​នរណា​ស្លាប់​ដែរ។ គេ​មាន​គម្រោង​ដាក់​ដេញ​ថ្លៃ​លក់​ខោ​ដែល​ពាក់​ប្រកួត​ដើម្បី​យក​លុយ​ទៅ​ជួយ​គ្រួសារ Anucha Kochana៕ ​​​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់