• 2018-11-14 23:38:13
  • ប្រដាល់

​៣​ចំណុច​នេះ​​ធ្វើ​ឲ្យ​កក្រើក​ថ្ងៃ​ សុខ ធី ជម្រះបញ្ជីខ្លាចាស់ Lerdsila

  • 2018-11-14 23:38:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​សៅរ៍​ ទី​១៧​ ខែ​វិច្ឆិកា​នេះ​ សង្វៀន​គុន​ចម្រុះ​ ONE Championship​ នឹង​បម្រើ​ចក្ខុ​អ្នក​គាំទ្រ​ក្នុង​ទី​ក្រុង​ហ្សាកាតា​ ប្រទេស​ឥណ្ឌូណេស៊ី​ ONE: WARRIOR’S DREAM​ ដែល​ប្រជុំ​ដោយ​ជើង​ខ្លាំង​មាន​​តារា​ឆ្នើម​កម្ពុជា សុខ ធី ត្រូវ​ឡើង​ត​ទល់​ម្តង​ទៀត​ជា​មួយ​ខ្លា​ចាស់​ថៃ​ Lerdsila ដែល​បាន​ក្លាយ​ជា​គូ​ជក់​ចិត្ត​សម្រាប់​អ្នក​គាំទ្រ​កម្ពុជា។

ព្រឹត្តិការណ៍​នេះ​មាន​វត្តមាន​ជើង​ខ្លាំង​​១៤​គូ​ដែល​ត្រៀម​បង្ហាញ​សមត្ថភាព​ក្បាច់​គុន​ចម្រុះ​ស្វែង​រក​ជ័យជម្នះ​​សម្រាប់​កិត្តិយស​ខ្លួន​ និង​ប្រទេស​ជាតិ។ ម្ចាស់​ជើង​ជើង​ឯក​សញ្ជាតិ​ស៊ុយអែត​​ Zebaztian Kadestam ត្រូវ​ប្រឈម​នឹង​ជើង​ឯក​អាមេរិក​ Tyler McGuire ​ដើម្បី​ប្រជែង​យក​ខ្សែ​ក្រវាត់​ពិភព​លោក​កម្រិត​ ONE World Welterweigh។

សុខ ធី និង Lerdsila ពេល​វ៉ៃ​នៅ​ម៉ាកាវ

សុខ ធី​ ជម្រះ​បញ្ជី​នឹង​ខ្លាច​ចាស់​ថៃ​ Lerdsila

កាល​ពី​ខែ​មិថុនា​​កន្លង​ទៅ​ សុខ ធី និង​ Lerdsila បាន​ធ្វើ​ឲ្យ​កក្រើក​សង្វៀន​ ONE: PINNACLE OF POWER នៅ​ទី​ក្រុង​កំពូល​ល្បែង​ប្រចាំ​អាស៊ី​​ម៉ាកាវ​ ម្តង​រួច​ហើយ​ ប៉ុន្តែ​​​បន្ទាប់​ពី​ចប់​ការ​ប្រកួត​៣​ទឹក​ ចៅ​ក្រម​បាន​​​ឲ្យ​​ជើង​ខ្លាំង​វ័យ​ក្មេង​កម្ពុជា​​ចាញ់​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ។ ពេល​នោះ​គេ​មើល​​ឃើញ​ថា សុខ ធី មាន​ប្រៀប​ ប៉ុន្តែ​បែរ​ជា​ឲ្យ​ចាញ់​វិញ។

អ្នក​គាំទ្រ​កម្ពុជា​ ក៏​ដូច​ជា​មហាជន​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ ចំពោះ​លទ្ធផល​ពេល​នោះ​។ គ្រូ​បង្វឹក​របស់​ សុខ ធី​គឺ​លោក ហ៊ុន ច័ន្ទរាជ​ក៏​បាន​ត​វ៉ា​ចំពោះ​លទ្ធផល​ចម្រូង​ចម្រាស​នេះ។ ជា​ការ​ឆ្លើយ​​ សង្វៀន​ONE បាន​ផ្តល់​ទឹក​ប្រាក់​៥០០០​ដុល្លារ​ដល់​ សុខ ធី ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ និង​រៀប​ចំ​ឲ្យ​អ្នក​ទាំង​ពីរ​ប្រកួត​ឡើង​វិញ​ដើម្បី​ស្វែង​រក​អ្នក​ឈ្នះ​ពិត​ប្រាកដ។

មុន​ការ​ប្រកួត​លើក​ទី​២​មក​ដល់​ ខ្លា​ចាស់​មាឌ​ល្អិត​របស់​ថៃ​ Lerdsila ​បាន​និយាយ​ពី​ សុខ ធី ថា៖  «ខ្ញុំ​ភ្ញាក់​ផ្អើល​ពេល​ឃើញ​គាត់​ខ្លាំង​យ៉ាង​នេះ។ លើក​នេះ​ ខ្ញុំ​នឹង​ខំ​ហាត់​ត្រៀម​ឲ្យ​មែន​ទែន។ ខ្ញុំ​សរសើរ​គូ​ប្រកួត​ខ្ញុំ​ណាស់។ គាត់​ក្មេង​ តែ​គាត់​ជា​តារា​រះ​ថ្មី​ក្នុង​វិស័យ​កីឡា​ប្រដាល់»។

លោក​ ហ៊ុន ច័ន្ទរាជ​ បាន​និយាយ​ថា សុខ ធី​បាន​​ប្រឹង​ប្រែង​​ហ្វឹក​ហាត់​យ៉ាង​ម៉ត់​ចត់​​ដើម្បី​បំប៉ន​កម្លាំង​ត្រៀម​​យក​ជ័យជម្នះ​​ជូន​ជាតិ។ លោក​ថា ៖«ខ្ញុំ​ហ្វឹក​ហាត់​ជា​មួយ​ ធី​ បាន​ល្អ​ណាស់។ គាត់​ប្រាប់​ខ្ញុំ​ថា គាត់​ខ្លាំង​ជាង​មុន​មែន​ទែន​ ហើយ​ឥឡូវ​យើង​ព្យាយាម​ផ្តោត​លើ​ការ​ប្រើ​កម្លាំង​ ហើយ​នឹង​ស្នៀត​ត្រូវ​វ៉ៃ​ជាក់​ស្តែង​ក្នុង​ការ​ប្រកួត​នេះ»។

«ការ​វ៉ៃ​លើក​មុន​ គាត់​ធ្វើ​បាន​ល្អ​​ហើយ​ ដូច្នេះ​វ៉ៃ​លើក​នេះ​អ្វី​ដែល​ត្រូវ​បំប៉ន​ថែម​គឺ​ហាត់​យក​កម្លាំង​ឲ្យ​ខ្លាំង​​ជាង​មុន​ ដើម្បី​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​តែ​ម្តង»។

ជើង​ឯក​ប្រដាល់​សេរី​ពិភព​លោក​ប៉ះ​គ្នា

ជើង​ខ្លាំង​ប្រដាល់​សេរី​របស់​ពិភព​លោក​ពីរ​រូប​ប្រចាំ​ ONE​ Super​ Series​ ត្រូវ​ពាក់​មុខ​យក្ស​ដាក់​គ្នា​ក្នុង​ទ្រុង​ គឺ​​ជើង​ខ្លាំង​ប្រេស៊ីល​ Cosmo Alexandre ប៉ះ​អតីត​ជើងឯក​ Glory Welterweight Champion គឺ​ Nieky​ Holzken​ ដើម្បី​ស្វែង​រក​ម្ចាស់​ខ្សែក្រវាត់។

ទាំង​ Alexandre​ និង​ Holzken​ បាន​នាំ​យក​ជ័យលាភី​ដល់​ប្រទេស​ខ្លួន​ជា​ច្រើន​មក​ហើយ​ក្នុង​ការ​ប្រកួត​ប្រដាល់​សេរី​ដែល​មើល​ទៅ​មួយ​គូ​នេះ​​ពិត​ជា​អង្រួន​សង្វៀន​មិន​ធម្មតា​ទេ។ ពួក​គេ​នឹង​ត្រូវ​វ៉ៃ​ជា​គូ​ឯក​រង​​ប្រចាំ​​រាត្រី។

យ៉ាង​ណា​មិញ​ ជើង​ខ្លាំង​ពីរ​នាក់​នេះ​ មិន​មែន​មិន​ធ្លាប់​ប៉ះ​គ្នា​នោះ​ទេ។ កាល​ពី​ឆ្នាំ​ ២០១០​ Holzken​ បាន​ឈ្នះ​ដោយ​ពិន្ទុ​លើ​ Alexandre។ អ្វី​ដែល​សំខាន់​គឺ​ចង់​ដឹង​ថា​ កីឡាករ​ហុល្លង់​រូប​នេះ​ អាច​រក្សា​កំណត់​ត្រា​ ​Alexandre​ ជា​លើក​ទី​ពីរ​បាន​ទេ​? ឬ​មួយ​ Alexandre អាច​ជម្រុះ​បញ្ជី​ចាស់​បាន​សម្រេច?

តំណែង​​ស្តេច​គ្រង​ខ្សែ​ក្រវាត់​ថ្មី​ Welterweight ជា​នរណា?

រាត្រី​ថ្ងៃ​សៅរ៍​ដ៏​អស្ចារ្យ​នេះ​គឺ​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​ទម្ងន់​ Welterweight World Championship ដែល​អ្នក​ប្រយុទ្ធ​ហុល្លង់​ Zebaztian  Kadestam ប៉ះ​ជើង​ឯក​អាមេរិក​ Tyler McGuire។

រាប់​ទាំង​ការ​ផ្តួល​ដៃ​​ជន​ជាតិ​ម៉ាឡេស៊ី​ Agilan Thani កាល​ខែ​កក្កដា​កន្លង​ទៅ​ Kadestam ​ទទួល​បាន​ជ័យជម្នះ​១០​​លើក​ហើយ ខណៈ​កំណត់​ត្រា​របស់​ McGuire វិញ​គឺ​​ឈ្នះ​១១​​លើក​​ហើយ​ដែល​រាប់​ទាំង​ការ​ផ្តួល​អតីត​ជើង​ឯក​ ONE World​ Title​​គឺ​កីឡាករ​ Luis Santos។

គូ​ប្រកួត​ទាំង​អស់

អត្ថបទ៖ Matias Andres

មតិយោបល់