• 2018-11-14 02:47:11
  • វិភាគ

ស្ដាយ​អបអរ​ ៥​ដែល​ធ្វើ​ឲ្យ​កក្រើក​ពិភព​បាល់ទាត់​

  • 2018-11-14 02:47:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាល់ទាត់​គឺជា​កីឡា​ដែល​មាន​ប្រជាប្រិយភាព​​បំផុត​នៅ​លើ​​ពិភពលោក។ កីឡា​នេះ​​ត្រូវ​បាន​គេ​លេង​ស្ទើរ​តែ​គ្រប់​ជ្រុង​នៃ​ពិភពលោក​ ​ដូច្នេះ​ហើយ​ទើប​​បាល់ទាត់​មាន​អ្នកគាំទ្រ​យ៉ាង​​ច្រើន។

ការ​អបអរ​ពេល​ស៊ុត​បញ្ចូល​ទី​បាន​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​​កីឡា​បាល់ទាត់​នា​ពេល​បច្ចុប្បន្ន​។ ការ​អបអរ​កើត​ឡើង​ក្រោយ​ពេល​កីឡាករ​ស៊ុត​បញ្ចូល​ទី​ឲ្យ​ក្រុម​ឈ្នះ​ការ​ប្រកួត​ ឬ​ក៏​តាម​ស្មើ​នៅ​វិនាទី​ចុង​ក្រោយ​ជា​ដើម។​

ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​កីឡាករ​តែង​​បង្កើត​ស្ទីល​អបអរ​ប្លែក​ៗ​ហើយ​មួយ​ចំនួន​បាន​​ទទួល​ការ​ពេញ​និយម​ពី​អ្នក​គាំទ្រ​ ដោយ​ជា​រឿយៗ​គេ​ឃើញ​អ្នក​គាំទ្រ​យក​ស្ទីល​ទាំង​នោះ​ធ្វើ​ត្រាប់​តាម​​និង​បង្ហោះ​លើ​បណ្ដាញ​សង្គម។ យើង​ទៅ​មើល​ស្ទីល​អបអរ​៥​នៅ​ខាង​ក្រោម៖

#៥ Paulo Dybala

ការ​យក​ម្រាម​ដៃ​ដាក់​បាំង​ច្រមុះ​របស់​ Dybala ជា​ស្តាយ​អបអរ​ពេញ​និយម​មួយ​ដែល​គេ​ឲ្យ​ឈ្មោះ​ Mask Celebration។

#៤ Kylian Mbappe

Mbappe តែង​បង្អូស​ជង្គង់​ និង​ឱប​​ដៃ​រាល់​លើក​ដែល​ស៊ុត​បញ្ចូល​ទី​ឲ្យ​ PSG និង​ក្រុម​ជម្រើស​ជាតិ​បារាំង។

#៣ Dele Alli

ការ​អបអរ​របស់​ Dele Alli មាន​ការ​ពេញ​និយម​ជាង​គេ​រហូត​មាន​ការ​ធ្វើ​​ Challenge ត​គ្នា​ដែល​គេ​ឲ្យ​ឈ្មោះ​ថា Dele Alli Challenge គឺ​ត្រឡប់​ម្រាម​ដៃ ធ្វើ​អក្សរ​ "O” បាំង​ភ្នែក​មួយ​ចំហៀង។

#២ Antoine Griezmann​

ស្ទីល​យក​ម្រាម​ដៃ​ធ្វើ​អក្សរ​អិល​ "Take the L" របស់​ Griezmann ក៏​ជា​ការ​អបអរ​ពេញ​និយម​មួយ​ដែរ​សម្រាប់​អ្នក​គាំទ្រ។​​

#១Paul Pogba

ចុង​ក្រោយ​គេ​គឺ​ស្ទីល​អបអរ​ "The Dab" របស់​ Pogba ដែល​ពេញ​និយម​ខ្លាំង​មួយ​រយៈ​មុន​។ Pogba ចូលចិត្ត​ Dab រាល់​ពេល​ខ្លួនឯង​ស៊ុត​ចូល​ទី​ និង​ក្រោយ​ពេល​ឈ្នះ​ការ​ប្រកួត​ ឬ​លើក​ពាន៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទថ្មី