• 2018-11-13 09:23:11
  • ប្រដាល់

ហ៊ុន​ ច័ន្ទរាជ្យ៖​ ខ្ញុំ​បាន​ធ្វើ​តាម​បំណង​អ្នកគាំទ្រ​ហើយ​

  • 2018-11-13 09:23:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​ខ្មែរ​ អាមេរិក​ ហ៊ុន​ ច័ន្ទរាជ្យ​ បាន​ធ្វើ​តាម​បំណង​របស់​អ្នក​គាំទ្រ​គុន​ខ្មែរ​ហើយ​ ដោយ​រៀបចំ​ឲ្យ​ជើង​ខ្លាំង​គុន​ខ្មែរ​ សុខ​ ធី​ បាន​សងសឹក​ជា​មួយ​អ្នក​ប្រដាល់​ល្បីឈ្មោះ​ថៃ​ ឡឺតសិលា​ ជា​ថ្មី​ទៀត​នា​ថ្ងៃ​ទី១៧ ​វិច្ឆិកា​ ២០១៨។​

ទិដ្ឋភាពពេលចាកចេញមុននេះ​

លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ បាន​ឲ្យ​ដឹង​ថា​ ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​​ដែល​បាន​ជួយ​រៀបចំ​ឲ្យ​មាន​ការ​ប៉ះ​គ្នា​បែប​នេះ​ម្ដង​ទៀត​ជា​មួយ​ ឡឺសិលា​ នៅ​ទីក្រុង​ Jakarta​ ពាក់​កណ្ដាល​ខែ​នេះ។​ ព្រោះ​មាន​អ្នក​គាំត្រ​ច្រើន​ណាស់​សំណូមពរ​ឲ្យ​ប៉ះ​គ្នា​ម្ដង​ទៀត។​ លោក​ រឹតតែ​សប្បាយ​ចិត្ត​ជាង​នេះ​ទៅ​ទៀត​នោះ​ នៅ​ពេល​ឃើញ​កីឡាករ​ សុខ​ ធី​ មាន​សមត្ថភាព​ខ្លាំង​ដែល​អាច​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​របស់​ថៃ​ ហើយ​អាច​សាង​កេរ្តិ៍ឈ្មោះ​សាង​ភាព​ល្បីល្បាញ​ឲ្យ​លើ​ឆាក​អន្តរជាតិ​ជូន​កម្ពុជា​បែប​នេះ។​

ទិដ្ឋភាពពេលចាកចេញមុននេះ​

គ្រូ​ប្រដាល់​ដែល​តែងតែ​នាំ​កីឡាករ​ចេញ​ចូល​ក្រៅ​ប្រទេស​រូប​នេះ​បន្ថែម​ថា​ តាម​ការ​មើល​ជាក់ស្ដែង​លើក​នេះ​ សុខ​ ធី​ ហ្វឹកហាត់​ខ្លាំង​មែនទែន​ សមត្ថភាព​មាន​ការ​រីកចម្រើន​ថែម​ទៀត​ផង។​ ទាំង​កម្លាំង​ស៊ុហ្វ​ និង​ល្បឿន​គឺ​ល្អ​ជាង​មុន​ទៅ​ទៀត​ ហើយ​លោក​ក៏​ជឿជាក់​លើ​អ្នក​ប្រដាល់​មក​ពី​បន្ទាយមានជ័យ​រូប​នេះ​ផង​ដែរ។​

ទិដ្ឋភាពពេលចាកចេញមុននេះ​

បញ្ជាក់​ផង​ដែរ​ថា​ សុខ​ ធី​ រួម​ទាំង​លោក​គ្រូ​ សាន​ សៃយ៉ាន់​ និង​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ បាន​ចាកចេញ​ពី​កម្ពុជា​ហើយ​នា​រសៀល​ថ្ងៃ​ទី១៣​ ខែ​វិច្ឆិកា​ ២០១៨​ ដើម្បី​ចូលរួម​ការ​ប្រកួត​សងសឹក​ជា​មួយ​ជើង​ខ្លាំង​ថៃ​ ឡឺតសិលា​ ក្នុង​កម្មវិធី​ One Championship​ ចុង​សប្ដាហ៍​នេះ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់