• 2018-11-13 03:13:23
  • កីឡា​ផ្សេង​ៗ

មក​ស្វែង​យល់​បន្ត​អំពី​ឧបករណ៍​កម្រាល​ របស់​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​

  • 2018-11-13 03:13:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ប្រិយមិត្ត​ទាំង​អស់​បាន​ទស្សនា​វីដេអូ​លើក​មុនៗ​បង្ហាញ​អំពី​ឧបករណ៍​សេះ​លោត​ រួច​មក​ហើយ​នោះ​ និង​ដឹង​អំពី​ការ​ហ្វឹកហាត់​ក៏​ដូច​ជា​ការ​រៀប​លេង​រួច​ហើយ។​ ឥលូវ​ Sabay​ សុំ​បង្ហាញ​ឧបករណ៍​មួយ​ទៀត​គឺ​ កម្រាល​ នេះ​ជា​ឧបករណ៍​មួយ​ក្នុង​ចំណោម​ឧបករណ៍​ទាំង​៦ ​លើ​វិញ្ញាសា​ Artistic​ នៃ​ប្រភេទ​កីឡា​កាយ​សម្ព័ន្ធ។​

លោក​ ណយ​ ផាន់ណា​ គ្រូ​បង្វឹក​ និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ បើ​ចង់​ឲ្យ​កីឡាករ​មួយ​រូប​ក្លាយ​ខ្លួន​ជា​អ្នក​លេង​លើ​ឧបករណ៍​កម្រាល​នេះ​បាន​ល្អ​ ត្រូវ​ហ្វឹកហាត់​ច្រើន​ដំណាក់​កាល​ទៅ​តាម​បច្ចេកទេស​និមួយៗ​ដូច​ខាង​ក្រោម៖​

ទី១​ ការ​រៀបចំ​ដងខ្លួន​ផ្អែក​លើ​មូលដ្ឋាន​គ្រឹះ​ មាន​ន័យ​ថា​ការ​ហាត់​ដាំដូង​ទៅ​មុខ​ ទៅ​ក្រោយ​ ត្រង់​ចំណុច​នេះ​កីឡាករ​ទាំង​អស់​មុន​ចូល​ដល់​លំហាត់​ផ្សេង​ទៀត​ត្រូវ​តែ​អនុវត្ត​ដូច​នេះ​ ដើម្បី​សម្រួល​កម្ដៅ​សាច់ដុំ​ដងខ្លួន​បាន​ល្អ​ ជា​ពិសេស​ជួយ​ឲ្យ​សរសៃ​ឆ្អឹងខ្នង​បន្សាំ​បាន​ល្អ។​

ទី២​ Streght forwardចំណុច​នេះ​កីឡាករ​ចាប់​ផ្ដើម​ធ្វើ​លំហាត់​ស្រាល​ៗ​ទៅ​គឺ​ លោត​ខ្លួន​ត្រង់​ទៅ​មុខ។​

ទី៣​ Streght forward twist​ លំហាត់​នេះ​កីឡាករ​ត្រូវ​រៀន​លោត​បង្វិល​ខ្លួន​ទៅ​ជំហៀង។​

ទី៤​ Streght Backward កីឡាករ​ត្រូវ​រៀន​លោត​ខ្លួន​ត្រង់​ទៅ​ក្រោយ​ បន្ទាប់​ពី​ធ្វើ​បាន​ល្អ​ហើយ​ទើប​ឈាន​ទៅ​លំហាត់​ផ្សេង​ទៀត។​

ទី៥​ Streght Backward twist​ ចំណុច​នេះ​ស្រដៀង​លំហាត់​ខាង​លើ​ដែរ​ ដោយ​គ្រាន់​តែ​ខុស​ត្រង់​ថា​ កីឡាករ​ត្រូវ​លោត​ខ្លួន​បង្វិល។​

ទី៦​ Round off haft turn dounbletude forward​ នេះ​ជា​លំហាត់​ចុង​ក្រោយ​ដែល​កីឡាករ​ហ្វឹកហាត់​លំហាត់​មុន​ៗ​បាន​ល្អ​ទើប​ចាប់​ផ្ដើម​ចំណុច​នេះ។​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់