• 2018-11-13 01:11:05
  • ព័ត៌មាន

ឈ្នះ​៤​ប្រកួត​ជាប់​គ្នា​ Real សម្រេច​យក​ Solari ជា​អ្នក​ចាត់​ការ​ពេញ​សិទ្ធ​

  • 2018-11-13 01:11:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​សម្រេច​តែងតាំង​អតីត​គ្រូ​បណ្ដោះ​អាសន្ន​គឺ​លោក​ Santiago Solari ជា​អ្នក​ចាត់​ការ​ពេញ​សិទ្ធ​របស់​ក្លឹប​។

ប្រភព​ពី​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​ឲ្យ​ដឹង​ថា​ក្លឹប​យក្ស​របស់​ La Liga បាន​ផ្ដល់​កុងត្រា​ផ្លូវ​ការ​មួយ​ដល់​ Solari ប៉ុន្តែ​មិន​ទាន់​ប្រកាស​ថា​មាន​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នៅ​ឡើយ​ទេ។​ បុរស​វ័យ​៤២​ឆ្នាំ​ចូល​កាន់​តំណែង​កាល​ពី​ខែ​តុលា​ ថ្ងៃ​ទី​២៩​ បន្ទាប់​ពី Real បណ្ដេញ​លោក​ Julen Lopetgui ចេញ​ពី​តំណែង។​​

ក្រោម​​ការ​ដឹកនាំ​៤​ប្រកួត​ដំបូង​​កន្លង​មក​របស់​អ្នក​ចាត់ការ​សញ្ជាតិ​អាហ្សង់ទីន​​ Real Madrid ឈ្នះ​ទាំង​៤​ដង វា​ជា​កំណត់ត្រា​ល្អ​បំផុត​មិន​ធ្លាប់​មាន​អ្នក​ចាត់​ការ​ណា​ធ្លាប់​ធ្វើ​បាន​ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​។ ៤​ប្រកួត​នោះ​គឺ​បាន​យក​ឈ្នះ​ Melilla, Viktoria Plzen, Real Valladolid និង​ Celta Vigo។

Real ស៊ុត​ចូល​គូ​ប្រកួត​១៥​គ្រាប់​ និង​របូត​២​គ្រាប់​ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់ការ​ថ្មី​ ហើយ​បច្ចុប្បន្ន​កំពុង​ឈរ​លេខ​៦​ ចាញ់​ក្រុម​កំពូល​តារាង​ Barcelona ត្រឹម​៤​ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់